ស្ត្រីអាជីវករ២នាក់ទំនាស់គ្នារឿងលក់ដូរ ឈ្លោះគ្នាបែកផ្សែង ម្នាក់ចូលពេទ្យ និងម្នាក់ទៀត ប៉ូលិសឃាត់ខ្លួន
ខេត្តកំពង់ចាម៖ ស្ត្រីអាជីវករ២នាក់ គ្រាន់តែរឿងបន្តិចបន្តួច បង្កជាជម្លោះឈ្លោះគ្នាបែកផ្សែង រហូតឈានដល់ប្រើអំពើហិង្សា វាយតប់គ្នា បណ្តាលឱ្យស្ត្រីម្នាក់ រងរបួសភ្នែកខាងស្តាំ ហូរឈាមកក្លាក់ ត្រូវបានគេ បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន និងម្នាក់ទៀតសមត្ថកិច្ចឃាត់ ខ្លួនទៅអធិការដ្ឋានក្រុងកំពង់ចាម ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៦ សីហា ២០១៣ ក្បែរច្រកចូលផ្សារសាលាចិន ភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះតាំង ស៊ីផាន ហៅមុំ អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកស្ត្រីដៃដល់ឈ្មោះយ៉ុង យ៉ានិត អាយុ២៦ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ៕
បញ្ចូលអត្ថបទ ៖ ចាន់ ធូ
ផ្តល់សិទ្ធដោយ កោះសន្តិភាព