តៃកុង​និង​ព្រូ​ រថយន្ដ​ក្រុមហ៊ុន​ ដឹក​អ្នកដំណើរ​ រិ​ទ្ធិ​មុនី​ថ្លើមធំ​ ប្រើ​ដំបង​ទីប​ ដាវ​សាំ​មូ​រ៉ៃ​ ប៉ុនប៉ង​មនុស្សឃាត​ លើ​មន្ដ្រី​កង រាជអាវុធហត្ថ​

8/13/2013 0 Comments A+ a-

លើ​មន្ដ្រី​កងរាជអាវុធហត្ថ​កាលពី​វេលា​ ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែ​ សីហា​ ឆ្នាំ​២០១៣​ ។​
ខេត្ដកំពង់ឆ្នាំង​ ៖​ បុរស​២​នាក់​ជា​ តៃកុង​និង​ព្រូ​រថយន្ដ​ក្រុមហ៊ុន​ដឹក​អ្នក​ ដំណើរ​រិ​ទ្ធិ​មុនី​ ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​ អាវុធហត្ថ​ខេត្ដកំពង់ឆ្នាំង​ឃាត់ខ្លួន​បញ្ជូន​ ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ ខណៈ​ដែល​បុរស​ទាំង​២​ខាងលើ​បាន​ ប្រើប្រាស់​ដំបង​ទីប​ ដាវ​សាំ​មូ​រ៉ៃ​យក​ ចេញពី​រថយន្ដក្រុង​របស់​ខ្លួន​មក​ដេញ​ វាយ​និង​កាប់​ប៉ុនប៉ង​មនុស្សឃាត​មក​
ការ​ប្រើ​អំពើ​ហិង្សា​ប្រើប្រាស់​ដំបង​ ទីប​និង​ដាវ​សាំ​មូ​រ៉ៃ​ធ្វើ​ជា​មធ្យោបាយ​ប៉ុនប៉ង​ មនុស្សឃាត​មក​លើ​មន្ដ្រី​កង​រាជ​អាវុធ​ ហត្ថ​បង្ក​ឡើង​ដោយ​តៃកុង​និង​ព្រូ​រថយន្ដ​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​រិ​ទ្ធិ​មុនី​បាន​កើត​ ឡើង​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ ក្នុងភូមិ​អន្លង់​ត្នោត​ ឃុំ​លង្វែក​ ស្រុក​ កំពង់ត្រឡាច​ ខេត្ដកំពង់ឆ្នាំង​ ។​
សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ ១-​សៀង​  តូច​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អ្នកបើកបរ​រថយន្ដ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ រិ​ទ្ធិ​មុនី​ រស់នៅ​ភូមិ​រ៉ា​ ឃុំ​សំ​រ៉ុ​ង​ ស្រុក​ វាល​រេញ​ ខេត្ដ​ព្រះ​សីហ​នុ​,​ ២-​ឈ្មោះ​ ឡា​ច​ វាសនា​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ព្រូ​រថយន្ដក្រុង​ខាងលើ​ រស់នៅ​ ភូមិ​ថ្នល់​បត់​ ឃុំ​ឫស្សី​ត្រាំ​ង​ ស្រុក​មោង​ ឫស្សី​ ខេត្ដបាត់ដំបង​ ។​
​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា​ មុន​ ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ធ្វើ​ដំណើរ​ពី​រាជ​ ធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ លុះដល់​ ចំណុច​កើតហេតុ​ស្ថិត​ក្នុងភូមិ​អន្លង់​ត្នោត​ ឃុំ​លង្វែក​ ស្រុក​កំពង់ត្រឡាច​ មុខ​ស្នាក់​ ការ​សន្ដិសុខ​៥០០​ ក៏​ស្រាប់តែ​មាន​មន្ដ្រី​ កងរាជអាវុធហត្ថ​ម្នាក់​ដែល​ប្រចាំការ​ នៅ​ស្នាក់​ការ​ខាងលើ​បាន​យក​កំប៉ុង​ស្រា​ បៀរ​បោះ​ទៅ​លើ​ថ្នល់​កាលពី​វេលា​ម៉ោង​ ១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៣​ ហើយ​រថយន្ដក្រុង​ក៏​បើក​កិន​ ផ្ទុះ​ហើយ​ជន​បង្ក​ពេល​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​ក៏​បាន​ឈប់​រថយន្ដ​ រួច​ទាញ​ យក​ដំបង​ទីប​និង​ដាវ​សាំ​មូ​រ៉ៃ​ដេញ​កាប់​ និង​វាយ​ទៅ​លើ​ឈ្មោះ​ សេង​ ធា​រ៉ា​រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជាម​ន្ដ្រី​កង​រាជ​ អាវុធហត្ថ​ ហើយ​ប្រើ​កំប៉ុង​ស្រា​បៀរ​ បោះ​ទៅ​លើ​ថ្នល់​នោះ​ដេញ​តាម​កាប់​ និង​ វាយ​រត់​ចម្ងាយ​ជិត​១០០​ម៉ែត្រ​ពី​កន្លែង​ រថយន្ដ​បើក​ជាន់​កំប៉ុង​ស្រា​បៀរ​ ប៉ុន្ដែ​ ដោយ​មានការ​ជួយ​អន្ដរាគមន៍​ពី​សមត្ថកិច្ច​នៅ​ទីនោះ​ ទើប​មន្ដ្រី​កង​រាជ​អាវុធ​ ហត្ថ​រង​គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ ។​
​សមត្ថកិច្ច​បាន​បន្ដ​ថា​ បន្ទាប់​ពី​ជន​ ដៃដល់​ទាំង​២​ប្រើប្រាស់​ដំបង​ទីប​ និង​ ដាវ​សា​មូ​រ៉ៃ​ជា​មធ្យោបាយ​ប៉ុនប៉ង​មនុស្ស​ ឃាត​មក​លើ​មន្ដ្រី​កងរាជអាវុធហត្ថ​ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​រួម​ទាំង​វត្ថុ​ តាង​មាន​ដំបង​ទីប​ ដាវ​សា​មូ​រ៉ៃ​ និង​ រថយន្ដក្រុង​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​ខេត្ដ​ ។​
​លោក​ រស់​ វុ​ទ្ធា​ ប្រធាន​ស្នាក់​ការ​ សន្ដិសុខ​៥០០​បានឱ្យ​ដឹង​ថា​ ករណី​នេះ​ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ ជន​បង្ក​រួច​ហើយ​ ដូច្នេះ​សូម​ទាក់ទង​ទៅ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ព្រោះ​លោក​ កំពុង​ជាប់រវល់​បេសកកម្ម​ ។​
​លោក​ សូ​រិ​ន្ទ​ ធី​រ៉ា​វុឌ្ឍិ​ន​ មេបញ្ជាការ​  រង​កងរាជអាវុធហត្ថ​ខេត្ដ​បានឱ្យ​ដឹង​ថា​ ជន​បង្ក​ដែល​ជា​តៃកុង​ និង​ព្រូ​រថយន្ដ​ដឹក​ អ្នកដំណើរ​ក្រុមហ៊ុន​ រិ​ទ្ធិ​មុនី​ បើ​តាម​ លោក​ដឹង​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ សាលាដំបូង​ខេត្ដ​នៅ​ព្រឹក​នេះ​ ដើម្បី​ចាត់​ ការ​តាម​នីតិវិធី​ ។​ ប៉ុន្ដែ​ករណី​នេះ​ត្រូវ​ បាន​មន្ដ្រី​កងរាជអាវុធហត្ថ​អះអាង​ថា​  ខាង​ការិយាល័យ​ព័ត៌មាន​ទូទៅ​នៃ​កង​រាជ​ អាវុធហត្ថ​ខេត្ដ​ គឺ​លោក​ តូច​ ជឿន​ ក៏​ បាន​ធ្វើ​របាយការណ៍​លម្អិត​ផង​ដែរ​ជូន​ ដល់​ថ្នាក់លើ​ ។​ អ្នកដំណើរ​ក្ន្នុ​ង​រថយន្ដ​ ក្រុង​នេះ​ប្រមាណ​ជា​៣​នាក់​បាន​ធ្វើ​សាក្សី​ ឆ្លើយ​បំភ្លឺ​ជូន​សមត្ថកិច្ច​ផង​ដែរ​ពាក់ព័ន្ធ​ តៃកុង​ និង​ព្រូ​រថយន្ដ​ប្រើ​ដំបង​ទីប​ និង​ ដាវ​សា​មូ​រ៉ៃ​ដេញ​វាយ​និង​កាប់​មន្ដ្រី​កង​ រាជ​អាវុធហត្ថ​ ។​
​គួរ​រំលឹក​ថា​ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ រិ​ទ្ធិ​មុនី​ កន្លង​ទៅ​បង្ក​បាតុភាព​ជា​ច្រើន​ ករណី​ ជា​ពិសេស​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ និង​ រង​របួស​ បង្ក​ឡើង​ដោយ​រថយន្ដក្រុង​ខាង​ លើ​នេះ​បើក​បុក​ ខណៈ​ដែល​អ្នកបើកបរ​ មិន​គោរព​ច្បាប់​ចរាចរណ៍​ ធ្វេសប្រហែស​ និង​បើក​ក្នុង​ល្បឿន​លឿន​លើស​ពី​ច្បាប់​ កំណត់​ ។​ មិនតែប៉ុណ្ណោះ​អ្នកដំណើរ​ដែល​ ធ្លាប់​ជិះ​ក្នុង​រថយន្ដក្រុង​នេះ​ក៏​លើក​ឡើង​ ផង​ដែរ​ពី​ការ​ភ័យ​ព្រលឹង​ចុង​សក់​ពេល​ ឃើញ​តៃកុង​រថយន្ដ​ភាគច្រើន​ជា​ក្មេង​ ស្ទាវ​ក៏​ដូច​ជា​ផឹក​គ្រឿង​ស្រវឹង​ជាដើម​ ។​ ពិសេស​មាន​ករណី​ដឹក​បង្កប់​ទំនិញ​គេច​ ពន្ធ​ បន្ទាប់​ពី​មាន​ខ្នងបង្អែក​ ហើយ​បញ្ហា​ គ្រោះថ្នាក់​ចរាចរ​គ្មាន​ការ​ទទួលខុសត្រូវ​ ទៀត​ផង​ ។​
សមត្ថកិច្ច​លើក​ឡើង​ថា​ រថយន្ដ​ដឹក​ អ្នកដំណើរ​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​ ដែល​មាន​ ភាព​ធូររលុង​ ឬ​ក៏​មាន​ចេតនា​ឱ្យ​បុគ្គលិក​ របស់​ខ្លួន​យក​ដំបង​ទីប​ ដាវ​សា​មូ​រ៉ៃ​ទុក​ ក្នុង​រថយន្ដ​សម្រាប់​ប្រើប្រាស់​ជាម​ធ្យោ​ បាយ​ផ្សេងៗ​ ប្រព្រឹត្ដ​បទល្មើស​ទុច្ចរិត​ គឺ​ ជា​អំពើ​ខុសច្បាប់​ ហើយ​បញ្ហា​នេះ​សមត្ថ​ កិច្ច​គួរ​មាន​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ ម៉ឺងម៉ាត់​ ចៀសវាង​បង្កើត​ភាព​អ​នា​ ធិ​ប​តេ​យ្យ​នៃ​អំពើ​ហិង្សា​ណាមួយ​ ខណៈ​ ពួក​គេ​មាន​ចេតនា​ទុច្ចរិត​ ។​
នគរវត្ដ​មិ​ិ​ន​អាច​ទាក់ទង​បាន​ទេពី​ តំណាង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​រិ​ទ្ធិ​មុនី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៣​ ដោយ​គ្មាន​លេខ​ទូរស័ព្
________________________________
ប្រភពពីនគរវត្ត