ជិះម៉ូតូវ៉ារ៉ឺម៉ក មិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តមកពីមុខ របួសធ្ងន់ខ្លួនឯង
ភ្នំពេញ: បុរសម្នាក់បានទទួលរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូវ៉ារ៉ឺម៉កជ្រុលទៅបុករថយន្តស៊ាំងយ៉ុងមកពីមុខ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់ឈ្មោះ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1O-6788 ម្នាក់ឯង តាមផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តស៊ាំងយ៉ុងបើកក្នុងទិសដៅបញ្ច្រាសគ្នា ខណៈមកដល់ចំណុច កើតហេតុ ម៉ូតូបើកវ៉ារ៉ឺម៉ក ជ្រុលចូលផ្លូវរថយន្តមកពីមុខក៏ប៉ះគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូខ្ទាតឡើងលើចិញ្ចើមផ្លូវ សន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋ សែងដាក់លើគ្រែ ហើយជួយហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ចំណែករថយន្តស៊ាំងយ៉ុងបើកគេចបាត់។
សមត្ថកិច្ចបានចុះទៅយកម៉ូតូជនរងគ្រោះ រក្សាទុកនៅប៉ុស្តិ៍ផ្សារដើមថ្កូវ រងចាំបងប្អូនមកទទួលយកទៅវិញ៕ប្រភព CEN