រថយន្តដឹក ដើមម្រះព្រៅ ភ្នំលើសចំណុះ បាក់សាក់ស៊ី នៅចំពីមុខ សាលាខេត្ត កំពង់ឆ្នាំង

8/06/2013 0 Comments A+ a-

កំពង់ឆ្នាំង: រថយន្ត​ដឹក​ដើម​ម្រះព្រៅភ្នំ​មួយគ្រឿង ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ ន​៨២៥១ ភព​២ បាន​បាក់​សាក់​ស៊ី​ទៅមុខ​លែងរួច នៅ​ចំ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង ដោយសារតែ​ការផ្ទុក​លើស​ចំណុះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៣ ។​
គេ​នៅ​មិនទាន់​ដឹងថា ឈើ​នៅក្នុង​រថយន្ត​នេះ មាន​ចំនួន​ប៉ុន្មាន​ដុំ និង​ជា​ប្រភេទ​អ្វីខ្លះ​នោះទេ​។គេ​គ្រាន់តែ​ដឹងថា ឈើ​ដែល​គេ​ដា​ក់នៅ​ពី​ខាងលើ​នោះ គឺជា​ដើម​ម្រះព្រៅភ្នំ​។ ក្រោយពេល​កើតហេតុ ទាំង​រថយន្ត ទាំង​ឈើ ត្រូវបាន​គេ​អូស​យកទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដោយ​មិនបាន​បញ្ជូន​ទៅកាន់​រដ្ឋ​បាល​ព្រៃឈើ​ដូចពេលមុន​ទៀតឡើយ​។
​    ​
​ក្នុងពេលដែល​សមត្ថកិច្ច​ចុះទៅ​ត្រួត​ពិនិត្យមើល​រថយន្ត​ដឹក​ដើម​ម្រះព្រៅភ្នំ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជ​នង​សង្ស័យ បាន​ចំនួន​ពីរ​នាក់ ប៉ុន្តែ​ពួកគេ​អះអាងថា មិនមែនជា​អ្នកបើកបរ និង​ជា​ព្រូ​រថយន្ត​ទេ ហើយ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​សាកសួរ​យក​ចម្លើយ​ផងដែរ​។​
​    ​
​អ្នក​ដែល​ទៅ​ចោមរោម​រថយន្ត​ដឹកឈើ​បាក់​នេះ បាន​និយាយ​រិះគន់ថា សមត្ថកិច្ច ទាំង​ប៉ូលិស ទាំង​ប៉េអឹម ទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ នៅ​បណ្តាក់​គ្នា តាមផ្លូវ​ដូច​ខ្យង ប៉ុន្តែ​មិនដែល​ឃើញ​ចាប់បាន​ម្តងណា​ឡើយ នៅពេល​រថយន្ត​ដឹកឈើ​ក្រឡាប់ ឬ​បា​ក់នៅ​ចំ​កណ្តាល​ក្រុង​របៀបនេះ​ទើប​ដឹង ហើយ​នៅពេល​ខ្លះ គេ​សង្កេតឃើញ មន្ត្រី​សមត្ថកិច្ច និង​ជន​មួយចំនួន បាននាំគ្នា​ទៅ​លួច​ឈើ​ពី​រថយន្ត ដែល​ក្រឡាប់​នោះ​ទៀតផង​៕
ប្រភពពី CEN