យុវជន២ក្រុម បើកឆាក់ប្រយុទ្ធ គ្នាអ្នកឈ្នះជាប់ គុកអ្នកចាញ់ ស្លាប់ម្នាក់ របួសម្នាក់
ព្រៃវែង ៖ ក្រុមយុវជន២ក្រុមបើកឆាក់ប្រយុទ្ធគ្នាយ៉ាងសាហាវធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឆាក់ប្រយុទ្ធនោះបានធ្វើឲ្យយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍ប្រយុទ្ធគ្នាខាងលើនេះបានកើតឡើងនៅតាមបណ្តោយផ្លូវលំស្ថិតក្នុងភូមិចាន់ឃុំព្រៃកណ្ដៀងស្រុកពាមរក៍ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង២១និង៤៥នាទីយប់។ លោកវរសេនីយ៍ឯកសេង សុភ័ក្ត្រអធិការនគរបាលស្រុកពាមរក៏បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថា កាលយប់កើតហេតុខាងលើមានយុវជនទំនើង២ក្រុមបានវាយកាប់ចាក់គ្នាយ៉ាងសាហាវហើយហេតុការណ៍នោះដែរ បានធ្វើឲ្យក្រុមយុវជនម្នាក់ឈ្មោះវិនឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរកម្មករបានស្លាប់បាត់បង់ជីវិតដោយសារក្រុមយុវជនដៃដល់ចាក់នឹងដែក ត្រូវជំពុះទង់ចំគល់ដោះ គល់ចង្កេះខាងឆ្វេងនិងម្នាក់ទៀតឈ្មោះឈឿនតយ ភេទប្រុសអាយុ១៩ឆ្នាំ រងរបួសធ្ងន់អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។
លោកអធិការបានបន្តទៀតថា ក្រោយពេលធ្វើសកម្មភាពសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនក្រុមជនសង្ស័យបានម្នាក់ឈ្មោះវ៉ុនឡូត ភេទប្រុស អាយុ២៨ឆ្នាំ ហើយធ្វើការសាកសួរទៅតាមជំនាញក្រោយមកជនសង្ស័យក៏ព្រមសារភាពថា ពួកគេបានធ្វើដំណើរតាមផ្លូវមកពី ភ្ចាប់ពាក្យឈេន ឃន នៅក្នុងភូមិកើតហេតុបានប្រហែលជា១០០ម៉ែត្រ ស្រាប់តែក្រុមជនរងគ្រោះបានស្ទាក់ផ្លូវពួកគេស្ទុះមកវាយកាប់ចាក់លើពួកគេពេលនោះពួកគេក៏តដៃវិញទៅក្រោយមកកម្លាំងរបស់លោកក៏បានឃាត់ខ្លួនក្រុមជនសង្ស័យដែលជាបក្សពួកបានចំនួន៦នាក់ទៀតទី១ឈ្មោះទៃ នួន ហៅខ្នុយ អាយុ២០ឆ្នាំទី២ឈ្មោះ សេនឃ៊ន អាយុ២៥ឆ្នា ទី៣ ឈ្មោះញានថានីអាយុ២៣ឆ្នាំ ទី៤ឈ្មោះឌឿន ដេតអាយុ២០ឆ្នាំ ទី៥ឈ្មោះរុំរ៉ូអាយុ១៥ឆ្នាំ និងទី៦ឈ្មោះញានដា អាយុ២០ឆ្នាំអ្នកទាំងអស់គ្នា រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយវត្ថុតាងគឺដែក៣ជ្រុង (ជំពុះទង់)នៅជាប់ខ្លួនរបស់ជនសង្ស័យឈ្មោះវ៉ុនឡូត បច្ចុប្បន្នលោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕ប្រភព កម្ពុជាថ្មី
វិចិត្រ
