ឪពុកចិត្ត តិរច្ឆាន ចាប់រំលោភ កូនស្រីបង្កើត អាយុ៧ឆ្នាំ ចំនួន៦ដង ត្រូវប្រពន្ធ រត់ទៅប្តឹង សមត្ថកិច្ចឲ្យ ចាប់ខ្លួន
ខេត្តបាត់ដំបង៖ ឪពុកចិត្តតិរច្ឆានម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីម៉ោង៨ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតដែលមានអាយុទើបតែ៧ឆ្នាំ បានសម្រេច៦ដង ទើបប្រពន្ធទ្រាំមិនបានក៏មករាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនតែម្តង។
លោក ឈិត សេង អធិការរងនគរបាលស្រុកសំពៅលូន បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលជាមនុស្សតែមានចិត្តជាសត្វតរិច្ឆាន ចាប់រំលោភកូនបង្កើតរបស់ខ្លួននោះមានឈ្មោះ សាន សុភារ៉ាត់ អាយុ៣៣ឆ្នាំ មុខរបរជាកម្មករ មានប្រពន្ធឈ្មោះ អ៊ុំ ស្រីថា អាយុ៣៣ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ទ.យ អាយុ៧ឆ្នាំ ពួកគេមានទីលំនៅក្នុងភូមិខាងលើ។
បើតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធរបស់ជនល្មើស និងជាម្តាយរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កាលពីប៉ុន្មានខែមុន ខណៈពេលដែលពួកគាត់កំពុងបម្រើការងារជាពលករនៅប្រទេសថៃ កូនស្រីរបស់គាត់ បានប្រាប់អំពីរឿងដែលត្រូវឪពុកចាប់រំលោភចំនួន៤ដង។ បន្ទាប់ពីដឹងរឿងភ្លាម ខ្លួនជាប្រពន្ធបានស្តីបន្ទោសនិងប្រដៅឲ្យឈប់ធ្វើទង្វើដ៏អាក្រក់បែបនេះ ដោយមិនបានប្តឹងផ្តល់អ្វីទេ ព្រោះមិនចង់ខ្មាស់់គេ ហើយពួកគាត់ក៏បាននាំគ្នាធ្វើដំណើរត្រឡប់មករស់នៅទឹកដីកម្ពុជាវិញ ដើម្បីកុំអោយខ្មាស់ពួកកម្មករដែលបម្រើការងារនៅទឹកដីថៃដូចគ្នា។
រហូតដល់វេលាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ កូនស្រីរបស់គាត់បានប្រាប់ថា ឪពុករបស់ខ្លួនបានចាប់រំលោភចំនួន២ដងទៀត គឺកាលពីថ្ងៃ១៧ និង២២ ខែសីហា ឆ្នាំ២០១៣ នៅផ្ទះគេទុកចោលក្បែរវត្តអូរជុំស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដោយអត់ទ្រាំនឹងអំពើដ៏សែនថោកទាបរបស់ប្តីនេះតទៅទៀតមិនបាន ស្ត្រីជាប្រពន្ធក៏បានរត់ទៅប្តឹងសមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនប្តីចិត្តអប្រិយនេះឲ្យយកទៅកាត់ទោសទៅតាមផ្លូវច្បាប់។ នៅចំពោះមុខសមត្ថកិច្ច ឪពុកតិរច្ឆានឈ្មោះរូបនេះបានសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីនោះពិតមែន ប៉ុន្តែមិនដឹងថាក្មេងស្រីនោះជាកូនបង្កើតរបស់ខ្លួននោះទេ ព្រោះរាល់ពេលដែលខ្លួនបានធ្វើសកម្មភាពចាប់រំលោភនោះ គឺស្ថិតក្នុងស្ថានភាពស្រវឹងថ្នាំញៀនបាត់បង់ស្មារតី ហើយការរំលោភចំនួន៣ដងមិនបានស៊ីជម្រៅនោះទេ។
លោក ឈិត សេង អធិការរងនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថាជនសង្ស័យខាងលើនេះ ធ្លាប់ប្រើប្រាស់ថ្នាំញៀនក្នុង១ថ្ងៃចំនួន៥គ្រាប់ទៅ១០គ្រាប់ ហើយត្រូវគេបញ្ជូនចូលមណ្ឌលកែប្រែអាវុធហត្ថបន្ទាយមានជ័យកាលពីឆ្នាំ២០០៤។ ហើយក្រោយមកជនសង្ស័យប្រើប្រាស់ថ្នាំញៀនប្រភេទចាក់តាមម្ជុលវិញ ដោយក្នុង១ម្ជុល ប្រើពេល១សប្តាហ៍ទើបថ្នាំសាប។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ ២០១៣ ដើម្បីចាត់ការតាមច្បាប់។ ចំណែកឯក្មេងស្រីរងគ្រោះបាននាំយកទៅស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីចាត់ចែងធ្វើកោសល្យវិច្ច័យជាបន្តទៀត៕
from : watphnom