ពលទាហាន យកសាំង ដុតផ្ទះ ធ្វើអត្តឃាត ឆេះរោល ខ្លោចឡើង រួញក្រញ៉ង់
ខេត្តបាត់ដំបង ៖ ពលទាហាន ក្នុងកងពលតូចលេខ ៥២ ម្នាក់ត្រូវបានភ្លើងឆេះ រោលខ្លោចឡើងរួញ ក្រញ៉ង់ស្លាប់ក្នុងផ្ទះ យ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីជនរងគ្រោះ ចាក់សាំងចេញពីម៉ាស៊ីនកាត់ស្មៅ ទៅលើពួកខ្នើយហើយដុតភ្លើងរាលឆេះផ្ទះនិងខ្លួនឯង កាលពីម៉ោង ២ និង ២០ នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ក្នុងភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ។
ភរិយាជនរងគ្រោះបានអះអាងថា ប្ដីគាត់មានជំងឺសរសៃរប្រសាទ ក្នុងមួយខែ ធ្វើទុក្ខរើឡើងម្ដង។ បុរសដែលចាក់សាំងដុតផ្ទះ ធ្វើអត្តឃាតខ្លួនឯងឈ្មោះ សួន សុខុម អាយុ ៤៤ឆ្នាំ ជាទាហានកងពលតូច ថ្មើរជើងលេខ៥២ មានប្រពន្ធឈ្មោះ ម៉ក់ ម៉ាន់ អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកផ្ទះដែលឆេះមានទំហំ ៥ គុណ ៦ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី និងសម្ភារៈប្រើប្រាស់ប្រាក់កាស នៅក្នុងផ្ទះ ឆេះអស់មួយចំនួន។
សាក្សីអ្នកជិតខាងម្នាក់ បានប្រាប់ប៉ូលិសថា ពួកគេឃើញបុរសរងគ្រោះ ចាក់សាំងចេញពីម៉ាស៊ីនកាត់ស្មៅ ទៅលើពូកខ្នើយ ហើយបិទទ្វារបង្អួច។ ពេលនោះស្រាប់តែឃើញ អណ្ដាតភ្លើងនិងផ្សែងឆេះ ចេញពីក្នុងផ្ទះ។ ភ្លាមៗនោះ ប្រជាពលរដ្ឋអ្នកភូមិ បាននាំគ្នាទៅជួយពន្លត់ តែមិនអាចជួយបាន ព្រោះគ្មានទឹកគ្រប់គ្រាន់។ បុរសរងគ្រោះ មានជំងឺសរសៃប្រសាទប្រចាំកាយ ហើយជំងឺនេះ តែងតែរើឡើងធ្វើទុកគាត់ជាញឹកញាប់ ៕
from : watphnom