រថភ្លើងជិះ បុកមនុស្ស យ៉ាងហោចណាស់ ៣៧នាក់ស្លាប់ និង ៤០នាក់រងរបួសធ្ងន់

8/20/2013 0 Comments A+ a-

រថភ្លើងមួយខ្សែត្រូវបានឡោមព័ទ្ធដោយ អ្នកកាន់សាសនាហិណ្ឌូជាច្រើន ណែនតាន់តាប់ នៅភាគខាងកើតនៃ ប្រទេសឥណ្ឌាកាលពី ព្រឹកម្សិលមិញនេះ បានសម្លាប់មនុស្សប្រហែល ៣៧នាក់ និងរងរបួស ៤០នាក់ទៀត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ដែលបង្ករឲ្យមានចំនួនអ្នកស្លាប់ ដ៏ច្រើននេះបណ្ដាលមកពី រថភ្លើងជិះបុកហ្វូងមនុស្សដ៏ច្រើន។
លោក Dinesh Chandra Yadav ដែលជាសមាជិកនៃសភាតំណាងរាស្រ្ដមួយរូប មានប្រសាសន៍ថា ជនល្មើសអស់ទាំងនោះ បាននាំគ្នាសំរុកចូលទៅក្នុង ស្ថានីយរថភ្លើង Rajya Rani Express និងបង្ករចលាចល ដែលបណ្ដាលឲ្យមនុស្សជាច្រើន បានរងរបួស ក្នុងនោះគេបានទទួលព័ត៌មានថា មានមនុស្ស ៣៧នាក់ត្រូវបានសម្លាប់។
តាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលដែលរថភ្លើងមកជិតដល់ចំណត អ្នកបើកបរមិនបាន បន្ថយល្បឿននោះទេ គឺគាត់នៅតែរក្សាល្បឿនរបស់រថភ្លើង ក្នុងល្បឿងលឿនដ៏ដែរ ដែលជាហេតុធ្វើឲ្យគាត់ ពិបាកក្នុងការបញ្ឈប់វា នៅពេលដែលឃើញហ្វូងមនុស្សនៅលើផ្លូវ។ ផ្ទុយទៅវិញ មានអ្នកដំណើរដែលរងចាំនៅស្ថានីយ បាននិយាយថា ពួកគេគិតថាគាត់ពិតជាអាចឈប់បាន តែរថភ្លើងមិនបានឈប់នោះទេ គឺបានបុកមនុស្សជាច្រើន ដែលធ្វើឲ្យអ្នកដែលមិនបានរងរបួស ចូលទៅអួសអ្នកបើករថភ្លើងចេញមកក្រៅ ហើយវាយរហូតដល់ស្លាប់។ ហើយពួកគេបាន ឲ្យអ្នកដំណើរទាំងអស់ចេញពីរថភ្លើង ទើបយកភ្លើងដុតរថភ្លើងនោះចោល។
ពួកគេបានបិទផ្លូវ មិនឲ្យរថយន្ដពន្លត់អគ្គីភ័យចូលពន្លត់ឡើយ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីខាងលើនេះ? 










កែសម្រួលដោយ អៀង
ខ្មែរឡូត