ព័ត៌មានអនាមិក តាមវិទ្យុ ពីស្ត្រីសម្រាល កូនតាមដងផ្លូវ ផ្អើលកណ្តាល យប់នៅប៉ៃលិន
ខេត្តប៉ៃលិន ៖ នៅពេលណាគេនិយាយពីរឿងខ្មោច លងធ្វើឱ្យមនុស្សប្រុសស្រី ក្មេងចាស់ មួួយចំនួនចង់ដឹង ចង់ឮខ្លាំងណាស់ ហើយក៏មានការភ័យខ្លាចព្រឺរោមខ្ញាកៗ ទាំងខ្លួនមិនដែលជួបខ្មោចលង ម្តងណាផងនោះ រីឯមនុស្សមួយចំនួនទៀតមិនជឿថា មានខ្មោចលងនោះឡើយ ពីព្រោះពួកគាត់អត់ដែលឃើញ ហើយគ្រាន់តែឮគេនិយាយ តៗគ្នាតែប៉ុណ្ណោះ ។
រឿងរា៉វរហូតមានការសង្ស័យថា ខ្មោចលងនេះត្រូវបុរសជាអ្នករត់ម៉ូតូឌុប ម្នាក់បានអះអាងថាជួបស្ត្រីមានផ្ទៃពោះម្នាក់ ដែលរៀបនឹងសម្រាលកូន ដោយនាងកំពុងតែដើរម្នាក់ឯងនៅ តាមបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងទិសដៅពីជើងទៅត្បូង ដោយនាងដើរម្នាក់ឯងយ៉ាងកម្សត់នាពេលយប់ ។ លុះពេលឃើញដូច្នេះបុរសអ្នករត់ម៉ូតូឌុបនោះ ក៏ឈប់ម៉ូតូសួរនាំស្ត្រីរូបនោះ ហើយនាងក៏បានប្រាប់មកវិញថា នាងរស់នៅក្នុងភូមិបុសស្អំ ឃុំស្ទឹងកាច់ ដោយស្នាក់នៅក្នុងផ្ទះជាមួយនឹងកូនចំនួនពីរនាក់ ប៉ុន្តែនាងអត់មានឪពុកម្តាយនឹងគេនោះទេ គឺពួកគាត់បានស្លាប់ចោលអស់ហើយ សព្វថ្ងៃនាងជាកូនកំព្រារស់នៅក្នុងខ្ទមកម្សត់ ។ ចំណែកប្តីរបស់នាងបានទៅរក ស៊ីនៅឯស្រុកថៃជាយូរមកហើយ បាត់ស្រមោលឈឹង អត់ដែលឮដំណឹង និងអត់ដែលធ្លាប់ផ្ញើលុយ កាក់អ្វីមកផ្ទះម្តងណាទេ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រាន់តែឮដូច្នេះ បុរសអ្នករត់ម៉ូតូឌុបនោះក៏អាណិត អាសូរនាងយ៉ាងខ្លាំងរួចបាន ទូរស័ព្ទចូលប៉ុស្តិ៍វិទ្យុក្នុងស្រុកមួួយ ដោយរៀបរាប់តាមអ្វីដែលនាងនិយាយប្រាប់ ហើយវិទ្យុនោះក៏បានផ្សព្វផ្សាយរកជំនួយពីអាជ្ញាធរភូមិ-ឃុំ ។ គ្រាន់តែដំណឹងនេះដឹងដល់សមត្ថកិច្ចភ្លាម ពួកគាត់ក៏នាំគ្នាស្វះស្វែងដើររកស្ទើរអស់មួយភូមិគឺ រកគ្រប់ទីកន្លែងតាំងពីចុងភូមិ រហូតដល់ដើមភូមិ និងដើររកហួសទៅដល់ភូមិជាប់ៗគ្នាទៀត រហូតដល់ជិតម៉ោង១០យប់នៅតែរកអត់ឃើញ ។ ខណៈនោះម្នាក់ៗបានដាក់ការសង្ស័យថា ជាករណីខ្មោចលងអ្នករត់ម៉ូតូឌុប នៅពេលនឹកភ្នកយ៉ាងដូច្នេះធ្វើឱ្យពួកគេព្រឺក្បាលខ្ញាកៗ ធំប៉ុនចង្អេរ រួចដើរត្រឡប់ទៅផ្ទះវិញទាំងមិនអស់ចិត្ត ។ ការប្រទះឃើញស្ត្រីមានផ្ទៃពោះរៀបនឹងសម្រាល នៅលើផ្លូវជាតិលេខ៥៩ នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ សីហា ស្ថិតនៅភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកស្រី ចាន់ ផាន់ណា មេភូមិបុសស្អំ បានរៀបរាប់ឱ្យដឹងតាម ទូរស័ព្ទកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ សីហា កន្លងមកនេះថា ក្រោយពីបុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានទូរស័ព្ទ ចូលប៉ុស្តិ៍វិទ្យុក្នុងស្រុកដោយប្រាប់ថា គេប្រទះឃើញស្ត្រីមានផ្ទៃពោះម្នាក់កំពុងឈឺពោះរៀប នឹងសម្រាលកូននៅលើចិញ្ចើមផ្លូវជាតិលេខ៥៩ ស្ថិតនៅក្នុងភូមិបុសស្អំ ឃុំស្ទឹងកាច់ រួចមក ស្រាប់តែដឹងដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាម្នាក់ ហើយក៏បានទូរស័ព្ទប្រាប់ទៅគាត់ភ្លាមឱ្យចុះទៅ រកមើលនៅកន្លែងដែលមានគេទូរស័ព្ទប្រាប់វិទ្យុនោះ ។ លោកស្រី ចាន់ ផាន់ណា បានបន្តទៀតថា ពេលនោះគាត់បាននាំបងប្អូនប្រជាពលរដ្ឋជាច្ រើននាក់ចេញទៅភ្លាម ដោយអ្នកខ្លះដើរ អ្នកខ្លះទៀតជិះម៉ូតូរកនៅតាមដងផ្លូវជាតិលេខ ៥៩យ៉ាងគគ្រឹកគគ្រេង ហើយខ្លះទៀតរកនៅតាមផ្លូវលំមួយចំនួន និងនៅតាមគុម្ពោធព្រៃផ្សេងៗទៀត ក៏នៅតែរកអត់ឃើញមាន ស្ត្រីណាម្នាក់ឈឺពោះរៀបនឹងសម្រាលកូននោះទេ ។ ចំណែកអ្នកនៅក្នុងភូមិរបស់លោកស្រីក៏អត់ដែលមាន ស្ត្រីណាម្នាក់ជាសមាជិកក្នុងភូមិរស់នៅជាមួយកូនពីរនាក់ ហើយមានប្តីទៅស្រុកថៃចោលនោះដែរ ។
លោកស្រីមេភូមិបានបញ្ជាក់បន្ថែមទៀតថា លុះព្រឹកថ្ងៃទី២៨ សីហា លោកស្រីនៅតែមិនអស់ចិត្ត ក៏ចេញទៅរកមើលនៅតាមភូមិដែលនៅ ជាប់ៗគ្នាជាមួយនឹងភូមិរបស់លោកស្រីបន្តទៀត ក៏នៅតែរកមិនឃើញមានស្ត្រីណាម្នា ក់សម្រាលកូនកាលពីល្ងាចមិញនោះដែរ ។ រីឯករណីដែលអ្នកម៉ូតូឌុបប្រទះឃើញស្ត្រីមាន ផ្ទៃពោះដើរម្នាក់ឯងនៅភូមិតាមផ្លូវភូមិបុសស្អំនេះ លោកស្រីសង្ស័យថា ជាករណីខ្មោចលង ព្រោះកាលពីជាង១ខែមុន នៅតាមបណ្តោយផ្លូវនេះមានបុរសជនជាតិថៃចំនួន៣នាក់ ស្រវឹងស្រាបានបើករថយន្តក្រឡាប់ស្លាប់ទាំងអស់នៅតាមបណ្តោយផ្លូវនេះដែរ ។
លោកកង ថេង មេឃុំស្ទឹងកាច់បានឱ្យដឹងតាមទូរស័ព្ទថា គ្រាន់តែឮដំណឹងថា មានស្ត្រីម្នាក់រៀបនឹងសម្រាលកូន នៅលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិបុសស្អំនោះភ្លាម លោកបានចាត់មន្ត្រីក្រោមឱវាទ និងមេភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋស្ទើរតែអស់ពីភូមិឱ្យនាំគ្នាទៅជួយដើររកស្ត្រីដែលគេប្រទះឃើញដើរតាមផ្លូវថ្នល់តែម្នាក់ឯងនោះ ។ ប៉ុន្តែទោះបីជាពួកគេខំប្រឹងដើររករហូតដល់ម៉ោងជិត១០យប់ថ្ងៃដដែល ក៏នៅតែអត់ឃើញនរណា ម្នាក់គួរឱ្យកត់សម្គាល់ថា មានផ្ទៃពោះរៀបនឹងសម្រាលនោះឡើយ ។
លោកកង ថេង មេឃុំស្ទឹងកាច់បានឱ្យដឹងតាមទូរស័ព្ទថា គ្រាន់តែឮដំណឹងថា មានស្ត្រីម្នាក់រៀបនឹងសម្រាលកូន នៅលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិបុសស្អំនោះភ្លាម លោកបានចាត់មន្ត្រីក្រោមឱវាទ និងមេភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋស្ទើរតែអស់ពីភូមិឱ្យនាំគ្នាទៅជួយដើររកស្ត្រីដែលគេប្រទះឃើញដើរតាមផ្លូវថ្នល់តែម្នាក់ឯងនោះ ។ ប៉ុន្តែទោះបីជាពួកគេខំប្រឹងដើររករហូតដល់ម៉ោងជិត១០យប់ថ្ងៃដដែល ក៏នៅតែអត់ឃើញនរណា ម្នាក់គួរឱ្យកត់សម្គាល់ថា មានផ្ទៃពោះរៀបនឹងសម្រាលនោះឡើយ ។
លោកកង ថេង បានបន្តទៀតថា រឿងនេះលោកសង្ស័យថា ខ្មោចលងបុរសជាអ្នករត់ម៉ូតូឌុបហើយ ។ ខណៈពេលដើររកនោះ ម្នាក់ៗបានព្រឺក្បាលខ្ញាកៗ បះសក់ធំជ្រោងគ្រប់ៗគ្នា ហើយក៏និយាយបណ្តើរស្វែងរកបណ្តើរថា បើសិនជារកអត់ឃើញទេ នេះមានតែខ្មោចលងហើយ ។ លោកបានបញ្ជាក់ទៀតថា ពេលរកស្ត្រីមានផ្ទៃពោះរៀបនឹងសម្រាលកូនអត់ឃើញ ពួកគាត់សន្និដ្ឋានថា ជាករណីខ្មោចលងពិតប្រាកដ ព្រោះខ្មោចវាអាចនិម្មិតធ្វើជាមនុស្សប្រុសស្រី ក្មេង ចាស់ អាចនិយាយជាមួយនឹងយើងក៏បានដែរ ឬអាចក្លែងធ្វើជាសត្វឆ្កែកំបុតកហូរឈាមកក្លាក់រត់កាត់មុខយើង និងក្លែងធ្វើជាហ្វូងគោ ហ្វូងក្របី អ្វីមួយដើរនៅពាំងពីមុខម៉ូតូឬរថយន្ត ដែលធ្វើឱ្យយើងបើកបរគេចពួកវាបណ្តាល ឱ្យធ្លាក់ប្រឡាយបង្កទៅជាគ្រោះថ្នាក់ថែមទៀតក៏មាន ដែលជាហេតុបង្កឱ្យទៅជាកន្លែងជើង កបចាំលងបន្លាចនិងយកជីវិតមនុស្សថែមទៀតផង ។
លោកផាប់ សូ៊វិចិត្រ ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទដែរថា នៅយប់នោះអត់មានស្ត្រីណាម្នាក់នៅក្នុងភូមិបុសស្អំ ត្រូវបានយកមកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះទេ ។
លោកផាប់ សូ៊វិចិត្រ ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទដែរថា នៅយប់នោះអត់មានស្ត្រីណាម្នាក់នៅក្នុងភូមិបុសស្អំ ត្រូវបានយកមកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះទេ ។
លោកបានបន្តទៀតថា នៅវេលាយប់ថ្ងៃដដែលលោកឮគេថា មានបុរសរត់ម៉ូតូឌុបម្នាក់ទូរស័ព្ទចូលប៉ុស្តិ៍វិទ្យុ ខាងលោកក៏បានបញ្ជូនរថយន្តមន្ទីរពេទ្យបង្អែកឱ្យចេញទៅដល់ភូមិខាងលើភ្លាម ។ រថយន្តក៏បានបើករកមើលតាមបណ្តោយដងផ្លូវជាតិ ជាមួយនឹងប្រជាពលរដ្ឋស្វែងរករហូតដល់ម៉ោងជាង១០យប់ នៅតែរកអត់ឃើញ ហើយខាងលោកក៏បានទាក់ទងទៅខាងប៉ុស្តិ៍វិទ្យុវិញដែរឱ្យទាក់ទងទៅខាងបុរសម្នាក់ ដែលបានទូរស័ព្ទចូលប៉ុស្តិ៍វិទ្យុ ដើម្បីប្រាប់ពីទីតាំងម្តងទៀតឱ្យបានច្បាស់លាស់ តែខាងវិទ្យុបាត់លេខមិនអាចទាក់ទងចូល ហើយសហការីក៏បានសុំទោសផងដែរ ដោយទទួលព័ត៌មានពីអ្នករាយការណ៍អត់ច្បាស់លាស់។ ការសង្ស័យពីករណីខ្មោចលងនេះ វាគ្រាន់តែជាការនិយាយគ្មានមូលហេតុតែប៉ុណ្ណោះ ប៉ុន្តែគេត្រូវតែច្បាស់លាស់ថា តើអ្នកផ្តល់ព័ត៌មាននោះជានរណា ឯជននេះមិនមែនជាមនុស្សមានអត្តសញ្ញាណច្បាស់លាស់នោះទេ ហើយក៏ប្រហែលជាមិនមែនអ្នករស់នៅទីនោះផង ។
បញ្ហាបែបនេះវិទ្យុដែលទទួលព័ត៌មាននេះគប្បីរកការបញ្ជាក់ពីស្ត្រីរូបនេះ ខណៈអ្នករត់ម៉ូតូបានជួប ។ វាពិតជាលំបាកណាស់ដែលលេខទូរស័ព្ទចុចចូលហើយបែរជារកលេខមិនឃើញទៅវិញនោះ ?
ផ្តល់សិទ្ធដោយ កោះសន្តិភាព

