ជនសង្ស័យ ពីរនាក់ ឆក់កាបូប បានសម្រេចពី ជនបរទេស ពេលកំពុង ជិះម៉ូតូកង់បី

8/30/2013 0 Comments A+ a-

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់ កាបូបបានសម្រេច ពីជនបរទេស៤នាក់ ខណៈកំពុងជិះម៉ូតូ កង់បី នៅតាមផ្លូវលេខ១៥៤ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៩៖២០នាទី យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ។
សេចក្តីរាយការណ៍ ពីសាក្សី បានឲ្យដឹងថា ខណៈជនរងគ្រោះ ជាជនជាតិបរទេស ៤នាក់ កំពុងជិះម៉ូតូកង់បី លុះដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូវីវ៉ា មួយគ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាព ឆក់កាបូប របស់ជនរងគ្រោះ បានសម្រេច តែម្តង រួចហើយ បានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះ ដែមិនទាន់ដឹងថា ជាជនជាតិអ្វីនោះ បានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាល ជ័យជំនះ ប៉ុន្តែគេគ្មាន សង្ឃឹមនោះឡើយថា សមត្ថកិច្ច តាមចាប់ចោរឆក់ទាំង២នាក់ មកចាត់ការតាមផ្លូវច្បាប់៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល