នារីម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់ឲ្យរងរបួសធ្ងន់ ខណៈពេល ដើរពេលយប់ តែម្នាក់ឯង

8/08/2013 0 Comments A+ a-

កាលពីថ្ងៃយប់ថ្ងៃអង្គារ វេលាម៉ោងប្រមាណជា ១០យប់ កន្លងទៅនេះ នារីវ័យក្មេងម្នាក់ បានរងការវាយប្រហារ ដោយកាំបិត នៅជិត ស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងប្រទេសចិន បណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ។
ក្រោយពីទទួលបានដំណឹងនេះរួច ប៉ូលីសបានប្រញាប់ប្រញាល់ ធ្វើដំណើរទៅកាន់ កន្លែងកើតហេតុ ហើយប្រមាណជា កន្លះម៉ោង ក្រោយមក ឡានពេទ្យក៏បានមកដល់ ដើម្បីបញ្ជូននារីរងគ្រោះ រូបនេះ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ យ៉ាងណាមិញ ស្ថានភាព របស់នាង មិនទាន់ត្រូវបានដឹងថា ទៅជាយ៉ាងណា នៅឡើយនោះទេ។ បើយោងតាម សាក្សី បានឲ្យដឹងថា នារីរងគ្រោះ ត្រូវបានបុរស ២នាក់ វាយប្រហារ ដោយការចាក់នឹងកាំបិត។
តើប្រិយមិត្តយល់យ៉ាងណា?