អផ្សុក​ដុត​ ផ្ទះ​បងស្រី​ ឆេះ​ខ្ទេច​ពេល​ នគរបាល​នាំ​ខ្លួន​ មក​សួរ​ឆ្លើយ​ ថា​សង្គ្រាមលោក​ លើក​ទី​៣​ ជិត​ដល់​ហើយ

8/08/2013 0 Comments A+ a-

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​មាន​សតិ​មិន​គ្រប់គ្រាន់​បាន​យក​ដែកកេះ​ដុត​សម្ភារ​ នៅ​ក្នុងផ្ទះ​របស់​បងស្រី​បណ្ដាល​ឱ្យ​ឆេះ​ ទាំងអស់​ សូ​ម្បី​តែ​សម្លៀក​បំពាក់​មួយ​ កំ​ផ្លេ​ក៏​មិន​អាច​យក​ចេញ​បាន​ដែរ​ ព្រោះ​បងស្រី​ ប្អូន​ និង​កូនប្រសា​មិន​បាន​នៅ​ នៅ​តែ​ប្អូនប្រុស​បង្កើត​ដែល​មាន​ជំងឺ​ សរសៃប្រសាទ​ ។​
នៅ​ពេល​ដែល​អគ្គិភ័យ​ បាន​កើតឡើង​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ​ ជន​បង្ក​ដែល​ជា​ប្អូនប្រុស​បាន​ឈរ​ញញឹម​ និង​សើច​មើល​ភ្លើង​ឆេះ​ផ្ទះរ​បស់បង​ ហើយ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្ដរា​គម​ន៍​បាញ់​ទឹក​ពន្លត់​ ព្រមទាំង​ជន​នេះ​ យក​មក​សួរនាំ​ បែរជា​គេ​ឆ្លើយ​ថា​អផ្សុក​ ដុត​លេង​ ព្រោះ​សង្គ្រាមលោក​លើក​ទី​៣​ ជិត​ដល់​ហើយ​ ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​សួរ​ នាំ​ហួសចិត្ដ​និយាយ​មិន​ចេញ​ ក៏​យក​រំពាត់​ វាយ​២-៣​រំពាត់​ ក៏​ត្រូវ​ជន​នេះ​ឆ្លើយ​ថា​ ឈឺ​ណាស់​ ។​ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​ធ្វើ​ ការ​សួរនាំ​បន្ដ​ទៀត​អំពី​ឈ្មោះ​អំពី​ជន​ដែល​ ដុត​ផ្ទះ​បងស្រី​របស់​ខ្លួន​ថា​ អ្នកឯង​ឈ្មោះ​ អី​ ស្រាប់តែ​បុរស​រូប​នេះ​ឆ្លើយ​តប​ទៅ​ វិញ​ថា​ ម៉ាត់​ហ៊ី​ធ្លែរ​ និង​បញ្ជាក់​ថា​ ហ៊ី​ធ្លែរ​ ធ្វើ​ឱ្យ​សមត្ថកិច្ច​ដែល​សួរ​ជា​លើក​ទី​២​ ហួសចិត្ដ​ម្ដងទៀត​ក៏​ដើរ​ចេញពី​ក្នុង​បន្ទប់​ មក​ខាងក្រៅ​គ្រវីក្បាល​ដូច​គោ​ច្រាំង​ទិច​។​ ​ហេតុការណ៍​អគ្គិភ័យ​ដែល​កើតឡើង​ ដោយសារ​តែ​ប្អូនប្រុស​បង្កើត​មាន​ជំងឺ​ សរសៃប្រសាទ​រួច​ដុត​ឱ្យ​ឆេះ​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ ព្រឹក​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ ចំណុច​ក្រុម​៥​ ភូមិ​២​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌឫស្សីកែវ​ ។​
​ម្ចាស់ផ្ទះ​ដែល​ត្រូវជា​បងស្រី​បង្កើត​ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​យស​ ខេ​ម​ភូ​រី​ អាយុ​៤៩​ឆ្នាំ​ មានមុខរ​បរជា​អ្នកលក់​ផ្លែ​ ឈើ​ និង​មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាង​លើ​ ។​ ចំណែក​ប្អូនប្រុស​ដែល​មាន​ជំងឺ​ សរសៃប្រសាទ​ឈ្មោះ​យស​ ស័ក្ដិ​ខាន់​ណា​រ៉ា​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុករ​បស់បង​ ស្រី​។​
​ផ្ទះ​ដែល​ត្រូវ​ប្អូនប្រុស​បង្កើត​ដុត​ឱ្យ​ ឆេះ​ខ្ទេច​ខាងលើ​នេះ​មាន​ទំហំ​៥​គុណ​នឹង​ ១៤​ម៉ែត្រ​ ថ្ម​ក្រោម​លើ​ឈើ​ប្រក់​ស័ង្កសី​ ពណ៌​ខៀវ​ ហើយ​ពេល​បងប្អូន​មក​ដល់​ គ្មាន​អ្វី​ក្រៅពី​ទឹកភ្នែក​ និង​អស់សង្ឃឹម​ ដោយសារ​តែ​ផ្ទះ​ដែល​ធ្លាប់តែ​រស់នៅ​ និង​ខិតខំ​សន្សំ​ប្រាក់​ធ្វើ​ទម្រាំ​តែ​បាន​ស្នាក់​ នៅ​ បែរជា​ត្រូវ​ឆេះ​អស់​មួយប៉ប្រិចភ្នែក​ ដោយសារ​តែ​ប្អូនប្រុស​បង្កើត​ជា​អ្នក​ដុត​។​
​បើ​តាម​សម្ដី​បុរស​ឈ្មោះ​ចក់​ សុផល​ អាយុ​៤៨​ឆ្នាំ​ ដែល​អតីត​ជា​បងថ្លៃ​របស់​ ជន​ដែល​ដុត​ផ្ទះ​នោះ​បាន​និយាយ​ឱ្យ​ដឹង​ថា​ មុន​ដុត​ផ្ទះ​១​ថ្ងៃ​ យស​ ស័ក្ដិ​ខាន់​ណា​រ៉ា​ ដែល​ជា​ប្អូនថ្លៃ​បាន​វាយ​មក​លើ​រូប​គាត់​ ដោយ​ចោទ​ថា​ រូប​គាត់​សម្លាប់​ឪពុក​ ហើយ​និង​ឈ្លោះ​ទាស់ទែង​គ្នា​នៅ​ក្នុងផ្ទះ​ នោះ​ជា​ញឹកញាប់​ តែ​គាត់​មិន​ដែល​ខឹង​ នោះ​ឡើយ​ ព្រោះ​ដឹង​ថា​ អតីត​ប្អូនថ្លៃ​មាន​ ជំងឺ​ប្រចាំ​កាយ​ ។​ លោក​សុផល​ បានឱ្យ​ ដឹង​ទៀត​ថា​ ជំងឺ​របស់​អតីត​ប្អូនថ្លៃ​នេះ​ តាំងពី​ឆ្នាំ​១៩៩៣​ ហើយ​ក្រុម​គ្រួសារ​ និង​បងប្អូន​បាន​ព្យាយាម​យក​ទៅ​ពេទ្យ​និង​ មើល​រហូត​ តែ​មិនដឹង​ថ្ងៃ​កើតហេតុ​នោះ​ យ៉ាងដូចម្ដេច​ទេ​ស្រាប់តែ​គេ​យក​ដែក​ កេះ​ដុត​សម្ភារ​ក្នុងផ្ទះ​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ ទាំងអស់​តែ​ម្ដង​ ។​
​បើ​តាម​សម្ដី​បុរស​ឈ្មោះ​ថា​ន់​ ថេ​ អាយុ​៣២​ឆ្នាំ​ ដែល​អះអាង​ថា​រូបគេ​ជា​ កូនប្រសា​របស់​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ឱ្យ​ ដឹង​ថា​ មុន​ពេល​កើតហេតុ​គឺ​គ្មាន​នរណា​ ម្នាក់​នៅផ្ទះ​ក្រៅពី​ យស​ ស័ក្ដិ​ខាន់​ណា​រ៉ា​ ទេ​ ហើយ​ម្នាក់ៗ​ចេញ​ទៅ​ខាងក្រៅ​ដើម្បី​ ប្រកប​មុខរបរ​រកស៊ី​រៀងៗ​ខ្លួន​ ស្រាប់តែ​ វេលា​ម៉ោង​ប្រហែលជា​១០​ ក៏​មាន​គេ​ ទូរស័ព្ទ​ថា​ ផ្ទះ​ដែល​ស្នាក់​នៅ​ត្រូវ​បាន​ភ្លើង​ ឆាបឆេះ​ហើយ​ ក៏​នាំ​គ្នា​រត់​មក​ទាំង​ព្រលឹង​ ចុង​សក់​មក​ដល់​ ឃើញ​ផ្សែង​និង​អណ្ដាត​ ភ្លើង​ហុយ​ឡើង​លើ​ ហើយ​ចូល​ទៅ​ខាង​ ក្នុងផ្ទះ​គ្មាន​យក​អ្វី​បាន​បន្ដិច​ណា​ឡើយ​ ។​
​ថា​ន់​ ថេ​ បាន​បន្ដ​ទៀត​ថា​ ជំងឺ​របស់​ពូ​ ថ្លៃ​ខ្លួន​ទើប​រើ​តែ​រយៈពេល​១​ខែ​នេះ​ប៉ុណ្ណោះ​ ហើយ​គ្មាន​នរណា​ម្នាក់​ដែល​នៅ​ក្នុងផ្ទះ​ នោះ​បាន​សុខ​ឡើយ​ ដោយសារ​តែ​ការ​រក​ រឿង​របស់​ឈ្មោះ​ណា​រ៉ា​ នេះ​តែ​ម្ដង​ ។​ ទី​ បញ្ចប់​ខណៈ​ដែល​គ្មាន​មនុស្ស​នៅផ្ទះ​ ពូ​ថ្លៃ​ ដែល​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ដុត​ផ្ទះ​ចោល​ តែ​ម្ដង​ ៕
​ប្រភពពីនគរវត្ត