វីដេអូ៖ យំឲ្យគេជួយ ពេលលោត ពីលើផ្ទះ សម្លាប់ខ្លួន!

8/27/2013 0 Comments A+ a-

គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាមានចម្ងល់ ហេតុអ្វីត្រូវយំឲ្យគេជួយ ពេលសម្រេចចិត្ត លោតពីលើផ្ទះសម្លាប់ខ្លួនទៅហើយ?

កាលពីថ្មីៗនេះ នៅលើគេហទំព័រ LiveLeak បានលេចចេញនូវវីដេអូ គួរឲ្យអស់សំណើចមួយខ្សែ ដោយនារីម្នាក់បានសម្រេចចិត្ត លោតពីលើផ្ទះសម្លាប់ខ្លួន ទៅហើយ បែរជាស្ទាក់ស្ទើរចិត្ត ទៅជាស្រែកយំ ឲ្យអ្នកជិតខាងជួយ រួចផុតពីទ្វារ មរណៈទៅវិញ។
ក្នុងនោះ គេនៅមិនដឹងច្បាស់ពីមូលហេតុ ដែលនាងសម្រេចចិត្តធ្វើអត្តឃាត និងមូលហេតុដែលនាងយំឲ្យគេជួយ នៅឡើយទេ ប៉ុន្តែទំនងដូចជា ខូចចិត្ត ព្រោះស្នេហាហើយ បានហ៊ានលោតសម្លាប់ខ្លួនបែបនេះ។
យ៉ាងណាមិញ ប្រិយមិត្តគប្បីកុំយកតម្រាប់តាមនារីម្នាក់នេះឲ្យសោះ ព្រោះការស្លាប់មិនអាចបញ្ចប់បញ្ហានានា បានទេ គប្បីត្រូវចេះគិតគូរពី អនាគតខ្លួនឯងដែលនៅវែងឆ្ងាយ ជាពិសេសគឺ សមាជិកក្នុងគ្រួសារផងដែរ។

បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
 From ខ្មែរឡូត