Samsung ពង្រីកសាខា ចែកចាយបន្ត ជាមួយវត្ត មានដៃគូថ្មីគឺ KTH

8/27/2013 0 Comments A+ a-

Samsung ជាក្រុមហ៊ុនឈានមុខគេមួយ នៅលើពិភពលោក បានបន្តបង្កើតសាខាចែកចាយ ដ៏រឹងមាំនៅកម្ពុជា តាមរយៈហាងទំនើបរបស់ខ្លួន។ Samsung បានបើកសម្ពោធហាងទំនើប Samsung KTH សាខាអូឡាំពិក នៅថ្ងៃទី 26 សីហា ក្នុងគោលបំណងពង្រីកហាងបន្ថែមទៀត នាបំណាច់ឆ្នាំនេះ។ លោកGwihan Lee  នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsungប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា”មានតែ Samsung ប៉ុណ្ណោះ ដែលជោគជ័យក្នុងការបង្កើតបទពិសោធន៍ ផ្នែកបច្ចេកវិជ្ជាដ៏ល្អ ទាំងផលិតផលទូរសទ្ទ និងផលិតផលប្រើប្រាស់អេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា ហើយយើងមានបំណងរក្សាភាពរីកចម្រើននេះ ដោយការបើកសម្ពោធហាងទំនើប Samsungបន្ថែមនៅឆ្នាំនេះ និង ឆ្នាំ 2014 ខាងមុខ។ដូចនេះ ប្រជាជនកម្ពុជានឹងមានភាពងាពស្រួល ក្នុងការទទួលបានបទពិសោធន៍ពិត ពីបច្ចេកវិជ្ជាចុងក្រោយបំផុតរបស់ Samsung” ។
ក្រុមហ៊ុនSamsung មានហាងទំនើប Samsung នៅតាមទីតាំងសំខាន់ៗដូចជា មជ្ឈមណ្ឌលផាកវេ, ផ្សារទំនើបសុវណ្ណា, មហាវិថីម៉ៅសេទុងទល់មុខស្ថានទូតចិន, ជិតអតីតរោងកុនគីរីរម្យ, ជិតស្តុបបូកគោ,ហាង KLDis ផ្សារកណ្តាល,ហាង KLDisម៉ុងឌីយ៉ាល់,ហាង KLDisមុនីវង្ស,  ហាង KLDis បូគោ,រួមទាំងនៅខេត្តសៀមរាប និងបាត់ដំបងផងដែរ។ បន្ថែមពីនេះ ហាងទំនើប Samsung KTH អូឡាំពិក នឹងក្លាយជាដៃគូសហការជាមួយKTH ជាលើកដំបូង។ លោក Gwihan Lee បានបន្ថែមថា “កិច្ចសហការរបស់យើងជាមួយ KTH សំខាន់ណាស់ ព្រោះ ជាការបេ្តជ្ញាចិត្តរបស់យើង ដើម្បីអភិវឌ្ឍបន្ថែមនូវបណ្តាញចែកចាយរបស់យើង។ KTH ត្រូវបានស្គាល់ថា ជាហាងចែកចាយទូរស័ព្ទ កុំព្យូទ័រ និងសម្ភារអេឡិចត្រូនិកក្នុងផ្ទះម៉ាកល្បីៗក្នុងពិភពលោក ហើយយើងក៏ជឿជាក់ថាអ្នកជំនាញរបស់ពួកគាត់នឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពី Samsung ។ ហាងថ្មីនេះ នឹងមានលក់តែផលិតផលSamsung ដែលស្របច្បាប់ ហើយយើងជឿជាក់ថា Samsung នឹងដំណើរការបានល្អក្នុងតំបន់យុទ្ធសាស្រ្តនេះ ហើយយើងរំពឹងទុកក្នុងការបង្កើតហាងទំនើប Samsung បន្ថែម នៅតាមទីតាំង KTH ដទៃទៀត”។
បន្ថែមលើការបើកហាងថ្មីនេះ Samsung ក៏មានកម្មវិធីពិសេស ក្នុងការផ្តល់រង្វាន់ជូនអតិថិជន ផងដែរ។ រាល់ការជាវផលិតផលអេឡិចត្រូនិកចាប់ពីថ្ងៃទី 23 ដល់ 31 សីហា អតិថិជននឹងទទួលបានកាដូពិសេស ដោយឥតគិតថ្លៃ។ ហើយក្រុមហ៊ុន KTH ក៏មានកម្មវិធីបញ្ចុះតម្លៃពិសេស និងការចាប់រង្វាន់ផ្សងសំណាងសម្រាប់អតិថិជន ដែលអញ្ជើញមកទទួលយក បទពិសោធន៍នៅហាងទំនើប Samsung KTH អូឡាំពិក ផងដែរ។ ការចាប់ឆ្នោតផ្តល់សំណាងជូនអតិថិជន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី 01ខែកញ្ញា ខាងមុខនេះ។
Samsung គឺជាម៉ាកសញ្ញាផលិតផលអេឡិចត្រូនិក ឈានមុខគេមួយរបស់ពិភពលោក ស្ថិតក្នុងលំដាប់ថ្នាក់ទី 9ក្នុងពិភពលោក ហើយមានភាពឈានមុខគេខ្លាំងបំផុត គឺការលក់ទូរស័ព្ទ Smartphone របស់ខ្លួន។ ជាមួយទីផ្សារភាគហ៊ុន 19.1% បានធ្វើឲ្យ Samsung នាំមុខក្រុមហ៊ុន Apple និង Nokia ។ ចំណែកឯទូរទស្សន៍ Samsung ជាប់ចំណាត់ថ្នាក់លេខ 1ក្នុងពិភពលោក 7ឆ្នាំជាប់ៗគ្នា។ តាមការស្រាវជ្រាវបង្ហាញថា ក្នុងឆ្នាំ 2012 ក្រុមហ៊ុន Samsung បានលក់ទូរទស្សន៍ចេញប្រហែល 139លានគ្រឿង ដែលមានន័យថា រាល់ទូរទស្សន៍លក់ចេញចំនួន 3គ្រឿង មានមួយគ្រឿងជាទូរទស្សន៍Samsung។
អំពីក្រុមហ៊ុនSamsung Electronics Co., Ltd.
ក្រុមហ៊ុន Samsung Electronics Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេលើផ្នែកសម្ភារអេឡិចត្រូនិក និងគ្រឿងបន្លាស់សម្រាប់សម្ភារទាំងអស់នោះ។ តាមរយៈការច្នៃប្រឌិត និងការស្វែងរកឥតឈប់ឈរ យើងបានផ្លាស់ប្តូរថ្មីចំពោះពិភពបច្ចេកវិជ្ជា ទូរទស្សន៍ ទូរស័ព្ទ Smartphone កុំព្យូទ័រ ម៉ាស៊ីនព្រីន កាមេរ៉ា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បរិក្ខារពេទ្យ Semiconductorsនិងដំណោះស្រាយ LED ។ យើងមានបុគ្គលិកចំនួន 227,000 នាក់ បម្រើការក្នុង 75ប្រទេស ជាមួយចំណូលពីការលក់ប្រចាំឆ្នាំមានចំនួនលើសពី143ពាន់លានដុល្លារ។ គោលដៅរបស់យើង គឺផ្តល់នូវលទ្ធភាពថ្មីៗសម្រាប់ប្រជាជនគ្រប់ទីកន្លែង។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់www.samsung.com




FROM ខ្មែរឡូត