អារក សម្លាប់មនុស្ស ៤៤នាក់ នៅប្រទេស នីហ្សេរីយ៉ា
កាលពីថ្មីៗនេះ ក្រុមជ្រុលនិយមអ៊ីស្លាមមួយក្រុម បានវាយប្រហារ ភូមិដុមបារ ភាគឥសាន ប្រទេសនីហ្សេរីយ៉ា ហើយបានសម្លាប់មនុស្ស យ៉ាងតិច ៤៤នាក់ ដោយខ្លះត្រូវអារកទាំងរស់ និងខ្លះទៀត ត្រូវខ្វេះគ្រាប់ភ្នែកចេញ គួរឲ្យខ្លាចរអារ។
ក្នុងនោះ ភូមិនេះជាតំបន់ដាច់ស្រយាល និងគ្មានប្រព័ន្ធទូរគមនាគមន៍គ្រប់គ្រាន់ ដើម្បីទំនាក់ទំនង បានទេ ដូច្នេះហើយទើបពួកជ្រុលនិយម ទាំងនេះ អាចវាយប្រហារបានជាច្រើនលើកច្រើនសារ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០១០មក មនុស្សជាង ១៧០០ ត្រូវបានសម្លាប់យ៉ាងរង្គាល ពីសំណាក់ ពួកជ្រុលនិយមនេះ ឯប្រធានាធីបតី នីហ្សេរីយ៉ា លោក ចូណាតាន់ បានធ្វើការប្រកាសអាសន្ន និងចាត់វិធានតឹងរឹង ដើម្បីបង្ក្រាបពួកនេះ យ៉ាងយកចិត្តទុកដាក់ ផងដែរ។
From ខ្មែរឡូត