Pantech Vega No.6 និង Vega Q ចេញ​លក់​នៅ​តៃវ៉ាន់

7/03/2013 0 Comments A+ a-

Pantech ​គឺ​ជា​ក្រុមហ៊ុន​​ផលិត​​​​គ្រឿង​អេឡិចត្រូនិក​​ធំ​លំដាប់​ថ្នាក់​លេខ​បី​៣​ ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ​បន្ទាប់​ពី​ក្រុមហ៊ុន Samsung និង ​ក្រុមហ៊ុន LG ។ ​​​ដោយ​ឡែក​​ក្រៅ​ពី​ការ​លក់​ផលិតផល​នៅ​ក្នុង​ស្រុក​​ ពេល​នេះ​ក្រុមហ៊ុន​ Pantech  ​ក៏​​​បាន​ធ្វើ​ការ​​ប្រកាស​ចេញ​លក់​នូវ​ទូរស័ព្ទ​ថ្មី​ Vega No.6 និង Vega Q ​​នៅ​ក្រៅ​​ប្រទេស​ផង​ដែរ​ ។
​​Pantech Vega No.6 ​​ជា​ទូរស័ព្ទ​​ទំនើប​ដំបូង​របស់​ក្រុមហ៊ុន Pantech ​ដែល​មាន​​អេក្រង់​​​ទំហំ 5.9-inch និង​មាន​កម្រិត​ភាព​ច្បាស់ Full HD ។​ ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​​កាល​ពី​ដើម​ឆ្នាំ​២០១៣​ ​និង​ត្រូវ​បាន​​​​ប្រកាស​ចេញ​លក់​នៅ​ក្នុង​ទី​ក្រុង​ហុងកុង​​កាល​ពី​ពេល​ថ្មីៗ​នេះ  ដោយ​ឡែក​​ពេល​នេះ​​តៃវ៉ាន់​​ គឺ​ជា​ទីផ្សារ​ថ្មី​មួយ​ទៀត​ដែល​ក្រុមហ៊ុន​ Pantech ទើប​ប្រកាស​​ចេញ​​លក់​​​​នូវ​ទូរស័ព្ទ Vega No.6 ​ ​និង​ទូរស័ព្ទ​​មិន​ជ្រាប​ទឹក​ Vega Q របស់​ក្រុមហ៊ុន​ ។
​លក្ខណសម្បត្តិ​របស់ ​​Pantech Vega No.6 ​៖
  • អេក្រង់ 5.9-inch
  • កម្រិត​ភាព​ច្បាស់ Full HD 1920 x 1080 pixels
  • កាមេរ៉ា​​មុខ 2MP ក្រោយ 13MP
  • CPU 1.5GHz processor
  • RAM 2GB
  • ​អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 32GB
  • ​មាន​បំពាក់ NFC
  • ថាមពល​ថ្ម 3,140mAh
  • ដំណើរការ​ដោយ Android 4.1 Jelly Bean
  • តម្លៃ​​19,900 TWD​ ($662.4)
​លក្ខណសម្បត្តិ​របស់ ​​Pantech Vega Q ​​៖
  •  ​អេក្រង់​ទំហំ 4.3-inch
  • កម្រិត​ភាព​ច្បាស់ HD
  • កាមេរ៉ា 8MP
  • CPU dual-core 1.5GHz
  • RAM 1GB
  • ​អង្គ​ផ្ទុក​ទិន្នន័យ​​ជាប់​ម៉ាស៊ីន​ទំហំ 16GB
  • ដំណើរការ​ដោយ Android 4.1 Jelly Bean
  • តម្លៃ​​ 11,400 TWD​ ($379.47)
សូម​បញ្ជាក់​ថា ក្រៅ​ពី​ចេញ​លក់​នៅ​លើ​ទីផ្សារ​ហុងកុង និង​តៃវ៉ាន់ ក្រុមហ៊ុន Pantech ក៏​បាន​ចេញ​លក់​នូវ​ទូរស័ព្ទ​របស់​គេ​នៅ​ក្នុង​ទីផ្សារ​អាមេរិក​ផង​ដែរ ។ ​​យ៉ាង​ណា​មិញ​​​ស្រប​ពេល​ដែល​ក្រុមហ៊ុន​​នេះ​កំពុង​តែ​ពង្រីក​ទីផ្សារ​​​បន្តិច​ម្ដងៗ​ តើ​ Pantech ​ដែល​ជា​ក្រុមហ៊ុន​ខ្នាត​ធំ​លំដាប់​ថ្នាក់​លេខ​៣ នៅ​ក្នុង​ស្រុក​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ អាច​ក្លាយ​ជា​ក្រុមហ៊ុន​ល្បីៗ​ដូច​ជា​ក្រុមហ៊ុន Samsung ​​និង LG ទេ​​ទៅ​ថ្ងៃ​អនាគត​​ ?