Samsung អាច​លក់​ Galaxy S4 បាន​ចំនួន​ ២០លាន​គ្រឿង

7/03/2013 0 Comments A+ a-

ក្រុមហ៊ុន​ Samsung  បាន​បញ្ចេញ​ទូរស័ព្ទទំនើប​ Galaxy S4 ប្រហែល​ពីរខែមក​ហើយ​ វា​ជា​ទូរស័ព្ទទំនើប​របស់​ Samsung ដែល​ទទួល​បានប្រជា​​ប្រិយភាព​ខ្លាំង​បំផុត​​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ ។ បើ​យោង​តាម​របាយការណ៍​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​ប្រធាន​ផ្នែក​ទីផ្សារ​ទូរស័ព្ទ​របស់​ Samsung លោក JK Shin បាន​បញ្ជាក់​ថា​​ក្រុមហ៊ុន​បាន​លក់​ Galaxy S4 សរុប​ចំនួន ២០លាន​គ្រឿង​ហើយ ។ សូម​រំលឹក​ផង​ដែរថា​​​កាល​ពី​ឆ្នាំ២០១២ កន្លង​ទៅ​ក្រុមហ៊ុន​ត្រូវ​ការ​ពេល​ ១០០​​ថ្ងៃ​ទើប​អាច​លក់​ Galaxy SIII បាន​ក្នុង​ចំនួន​ដូច​គ្នា​នេះ នេះ​បើ​យោង​តាម​ប្រភព​ពី SamMobile ។
លក្ខណសម្បត្តិបច្ចេកទេស​របស់ Galaxy S4 មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5-inch
  • បច្ចេកវិទ្យា​អេក្រង់​ Super AMOLED
  • កម្រិតភាពច្បាស់ 1,920 x 1,080 pixels (Full HD)
  • CPU Exynos 5 Octa (CPU របស់​ក្រុមហ៊ុន​ Samsung ផ្ទាល់) និង Galaxy S4 ដែល​បំពាក់ដោយ​ CPU Snapdragon 600 ដែល​ជា​ CPU របស់​ក្រុមហ៊ុន Qualcomm ។
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB, 32 GB និង 64 GB (អាច​បន្ថែម​ microSD card)
  • កាមេរ៉ា​មុខ​ទំហំ 2 MP និង កាមេរ៉ា​ក្រោយ​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
  • ថាមពល​ថ្ម 2,600mAh