Opera Web Browser ថ្មី​ទាំង​​សម្រាប់ Windows និង Mac

7/09/2013 0 Comments A+ a-

ក្រៅ​ពី​កម្មវិធី web browser ដូច​ជា Internet Explorer, Firefox, Chrome និង Safari ​កម្មវិធី Opera ក៏​ត្រូវ​បាន​គេ​ពេញ​និយម​ប្រើ​ប្រាស់​​យ៉ាង​ច្រើន​ផង​ដែរ ។ ​យ៉ាង​ណា​មិញ​កាល​ពី​​ដើម​ស្ដាហ៍​នេះ​​ Opera ទើប​តែ​បាន​ប្រកាស​ចេញ​នូវ​​​កំណែ​​កម្មវិធី web browser ថ្មី​ដែល​ត្រូវ​បាន​រចនា​​បន្ថែម​លក្ខណសម្បត្តិ​ជា​ច្រើន​​​សម្រាប់ Winsows និង​សម្រាប់ Mack កុំព្យូទ័រ ។ ​

​កម្មវិធី​ Opera web browser កំណែ​​ ១៥ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​​​​​ ដើម​សប្ដាហ៍​នេះ​ គឺ​ត្រូវ​បាន​រចនា​ជា​មួយ​នឹង​លក្ខណៈ​​ជា​ច្រើន​ដែល​មើល​ទៅ​ស្រស់​ស្អាត និង​គួរ​ឲ្យ​ទាក់​ទាញ ។ ​​ដោយ​ឡែក​ចំពោះ​លក្ខណសម្បត្តិ​សំខាន់​ៗ​របស់​កម្មវិធី Opera កំណែ ១៥​ រួម​មាន​៖
  • ​Discove ផ្ដល់​រូប​ភាព​និង​ខ្លឹម​សារ​ខ្លះៗ​នៃ​ព័ត៌មាន​សុខភាព បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​កីឡា​ជា​ដើម​ ។
  • Speed Dial ធ្វើ​ការ​រៀប​ចំ​នូវ​គេហទំព័រ​ដែល​ចូលចិត្ត​
  • Off-Road មុខ​ជួយ​​បន្ថែម​ល្បឿន​ពេល​​បណ្ដាញ​មាន​ល្បឿន​យឺត​
  • Stash ជា​មុខ​ងារ​ដែល​មាន​លក្ខណៈ​ដូច​ជា Bookmark
ទស្សនា​វីឌីអូ​ខាង​ក្រោម​ ៖
​នៅ​ក្នុង​ចំណោម​កម្មវិធី​ web browser ​ដែល​​យើង​បាន​រៀប​រាប់​ខាង​លើ​តើ​កម្មវិធី​មួយ​ណា​ដែល​ជា​ចំណូល​ចិត្ត​របស់​អ្នក ?​ ​
ទាញ​យក Opera version 15 (ទំហំ 29.6MB)