របៀបផ្ដល់សេច ក្ដីសុខស្រួល​ ដល់ស្ដ្រី

7/09/2013 0 Comments A+ a-

ខ្ញុំបាទរៀបការជាង១ឆ្នាំមកហើយ។ តែភរិយារបស់ខ្ញុំបាទហាក់ដូចជា មិនសូវពេញចិត្ដពេញថ្លើមនឹងខ្ញុំបាទ សោះ។ ខ្ញុំបាទ ចង់ផ្ដល់សេចក្ដីសុខស្រួល ផ្លូវភេទដល់នាង ប៉ុន្ដែខ្ញុំបាទមិនដឹងធ្វើយ៉ាងម៉េចទេ? សូមលោកវេជ្ជបណ្ឌិតជួយដល់ខ្ញុំបាទផង។
លោក ខ. ស អាយុ៣៥ឆ្នាំ ខេត្ដកំពត
វេជ្ជបណ្ឌិត ៖ លី ចេងហ៊ុយ ៖ ជាដំបូង តោងប្អូនប្រុសដឹងថា ចំណង់ភេទ ឬជីវភាពផ្លូវភេទរបស់មនុស្សប្រុស និងមនុស្សស្រីពិតជាមិនដូចគ្នានោះទេ ហើយពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ក៏មិនដូចគ្នាដែរទេ។ មុនដំបូងបំផុត ប្អូនប្រុសមិនត្រូវបង្ខំឱ្យនាងធ្វើអ្វីដែលប្អូនប្រុស ចង់ឱ្យប្អូនស្រីធ្វើឱ្យប្អូនប្រុសជាដាច់ខាត។ ទាក់ទងនឹងការបបោសអង្អែល ស្ដ្រីចូលចិត្ដឱ្យគេបបោសអង្អែល ពេញរាងកាយរបស់ខ្លួន ខុសពីបុរសដែលចូលចិត្ដឱ្យ គេបបោសអង្អែលចំទិសដៅ គឺតំបន់ប្រដាប់ភេទតែម្ដង។ ដូច្នេះត្រូវស្ដាប់ស្ដ្រីជា ភរិយារបស់ប្អូនប្រុសនូវអ្វី ដែលគាត់ចង់បាន និងចង់ឱ្យប្អូនធ្វើ។
ជំហានទីដែលសំខាន់ផងដែរគឺ សូមប្អូនប្រុសចំណាយពេល ជាមួយគាត់ឱ្យបានច្រើន កុំប្រញាប់ប្រញាល់ពេក ហើយក៏កុំឆាប់ បាញ់ចេញទឹកកាមតែម្នាក់ឯងពេកដែរ ត្រូវរង់ចាំស្ដ្រីជាដៃគូរបស់ប្អូនប្រុសផង។ បើប្អូនប្រុសធ្វើបានរឿងរ៉ាវ២ចំណុចនេះ អាចជាឱកាសល្អមួយដែល ជួយប្អូនប្រុសឱ្យក្លាយជាប្ដីជាទីស្រឡាញ់របស់ ភរិយានោះបានហើយ។ សង្ឃឹមថា ចំណុចប៉ុណ្ណេះអាចជួយប្អូន ប្រុសដល់គោលដៅហើយ។
អត្ថបទ រក្សាសិទ្ធិដោយ  www.healthcambodia.com 
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com