ញៀន​ថ្នាំ​ទ្រាំ​មិន បាន​សំរេចចិត្ត​ធ្វើ អត្តឃាត​ខ្លួនឯង​ លោត​ពីលើផ្ទះ​ ជាន់​ទី​១ ជង់​នឹង​ដែក​គ្រិះ​ របង​ចំក្បាល​ ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​

7/09/2013 0 Comments A+ a-

យុវជន​ម្នាក់​សំរ​ច​ចិត្ត​ធ្វើអត្តឃាត​ដោយ​ខ្ឡួ​ន​ឯង ដោយ​លោត​ពីលើផ្ទះ​ជាន់​ទី​១ បាន​ជង់​និង​ដែក​គ្រិះ​របង​ចំក្បាល​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​បណ្តាល​អោយស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត ។​ ​
ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង ២០.១០​នាទី ថ្ងៃទី ០៦ ខែ កក្ត​ដា ឆ្នាំ ២០១៣ នៅ​ចំណុច​សាលា​ឈ្នួល​មួយ ឈ្មោះថា សាលា​ចូ​ន​សាន់ ជនរងគ្រោះ​ឈ្មោះ សន សុ​ឡេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ 

ផ្សារ​ថ្មី​ទី​១ រាជធានី​ភ្នំពេញ់ តាម​ការបំភ្លឺ​ពី​ម្តាយ​ជនរងគ្រោះ​បានអោយដឹងថា ជនរងគ្រោះ​ជា​មនុ​ស្សញៀ​ន​ថ្នាំ កំរិត​បាត់បង់​សតិអារម្មណ៍ ធ្វើអោយ​គ្រប់គ្រង​អារ​ម្ម​ខ្លួនឯង​មិនបាន មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​និ យាយ​ថា រសាប់រសល់​ក្នុង​ខ្លួន​ពិបាក​ទ្រាំ ហើយក៏​ដើ​ទៅខាង​ក្រោយ​ផ្ទះ ( ជាន់​ទី​១ )​ក៏ ធ្វើ​សកម្មភាព​លោត​ពីលើផ្ទះ​តែម្តង​ដោយ​ពុំមាន​អ្នកណា​ឃាត់​ទាន់​ឡើយ ។​ ​

ករណីនេះ​ត្រូវបាន​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ប៉ៃលិន​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ខាងលើ​ព្រមទាំង​ម្តាយ​ឈ្មោះ តាំង គិ​ម​ហេង អាយុ ៥១ ឆ្នាំ និង ប្អូនស្រី​ម្នាក់ទៀត បានមកពី​ទីក្រុង​ភ្នំពេញ​ដើម្បី​មកលេង​បងប្អូន​នៅ​ខេត្ត​ប៉ៃលិន ហើយ​ជនរងគ្រោះ ទើប​និង​ចេញពី​មន្ទី​កែប្រែបាន​០៣​ថ្ងៃ ក៏​នាំ​មកលេង​ប៉ៃលិន មកដល់​បៃ​លិ​ន​នៅវេលា​ម៉ោង ១៧ .០០​នាទី​ថ្ងៃ​ដដែល មកដល់​បានត្រឹមតែ ០៣ ម៉ោង ប៉ុណ្ណោះ ជនរងគ្រោះ​ក៏​សំរេច​សំលាប់ ខ្លួន​បណ្តាលអោយ​ស្លាប់​យ៉ាង​អាណោចអាធ័ម ៕ ​
DSC09539-300x225