នាងNozomi Sasaki បង្ហាញឈុត ក្ដៅសាច់ចម្រុះ ពណ៌លើឆ្នេរសមុទ្រ
ជប៉ុន៖ នាង Nozomi Sasaki ជាតារាម៉ូដែល និងតារាសម្តែងសិចស៊ីបំផុត របស់ជប៉ុន ពេលថ្មីៗនេះ នាងបានបង្ហាញរូបភាពសិចស៊ី ជាមួយឈុតប៊ីគីនីចម្រុះពណ៌ នៅលើឆ្នេរសមុទ្រ តំបន់ទេសចរណ៍ ក្នុងខេត្តអាគីតា ក្នុងប្រទេសជប៉ុន។
រូបភាពរបស់នាង Nozomi Sasaki សិចស៊ីជាមួយ ឈុតប៊ីគីនី តែងតែធ្វើឲ្យមានការចាប់អារម្មណ៍ និងភាពរំភើបរបស់ទស្សនិកជន ក្នុង និងក្រៅប្រទេស។ នាងត្រូវបានជ្រើសរើស ជាតារាម៉ូដែលសិចស៊ី ឈុតប៊ីគីនី និងតារាមុខដ៏ស្រស់ស្អាត បំផុតលំដាប់ពិភពលោក ក្នុងចំណោមតារាម៉ូដែលសិចស៊ី ជាច្រើនរបស់ជប៉ុន។
នាង Nozomi Sasaki បានចាប់ផ្តើមអាជីពជាតារាម៉ូដែល ដំបូងនៅក្នុងឆ្នាំ ២០០៧ ដោយសារតែនាង មានសម្រស់ស្រស់ស្អាតដូចតារាម៉ូដែល ជើងចាស់ នាង EMI Suzuki បន្ទាប់មក នាងមានវត្តមាននៅក្នុងទស្សនាវដ្តី ដ៏ល្បីល្បាញមួយជាមួយរូបភាពសិចស៊ី របស់នាង។
កាល Nozomi Sasaki មានអាយុ ១៨ ឆ្នាំ ទទួលបានរង្វាន់ ការរចនាម៉ូដ សម្រាប់និស្សិតស្រី នៅវិទ្យាល័យទូទាំងប្រទេសជប៉ុន។
ពេល Nozomi Sasaki មានអាយុ ២០ ឆ្នាំ បានថតជាឌីវីឌី និងការបង្ហាញខ្លួនរាប់មិនអស់ នៅលើទូរទស្សន៍ ទស្សនាវដ្តី ផ្សាយពាណិជ្ជកម្ម និងម៉ាកយីហោដ៏ល្បីល្បាញជាច្រើន បានជ្រើសរើសឲ្យថតផ្សាយពាណិជ្ជកម្ម ដូចជា ក្រុមហ៊ុន កូកាកូឡា, Fujifilm, Kao, Rohto ជាដើម។
នាង Nozomi Sasaki មានស្រុកកំណើតខេត្ត Akita ប្រទេសជប៉ុន ហើយនាងកើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ១៩៨៨ កម្ពស់១,៦៨ ម៉ែត្រ ទម្ងន់ ៤៧ គ.ក្រ ទំហំទាំង៣ គឺ៣២-២៣-៣៣៕
