ស្រវឹង ខ្លាំងពេក កាត់ប្រដាប់ ខ្លួនឯងចោល

7/04/2013 0 Comments A+ a-



កាលពីថ្ងៃអង្គារម្សិលមិញនេះ បុរសម្នាក់មានឈ្មោះថា Vasile Antonioបានផឹកស្រាស្រវឹងរួចកាត់ប្រដាប់ខ្លួនឯងចោលតែម្តង។ ប៉ូលីសទីក្រុងOhio បានទទួលដំណឹងថាមានបុរសម្នាក់ដើរនៅតាមផ្លូវ រថភ្លើងដោយមានប្រឡាក់ឈាមពេញខោ រួចក្រុមប៉ូលីសទាំងនោះបានធ្វើដំណើរសំដៅទៅកន្លែងកើតហេតុស្រាប់តែប្រទះឃើញថា Antonioបានដាច់ប្រដាប់បាត់ទៅហើយ។ លោក Antonioត្រូវបានប៉ូលីសបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យទាំងស្ថានភាពស្រវឹងដោយដៃម្ខាងកាន់ប្រដាប់ភេទដែលបានកាត់ដាច់នោះជាប់។ តាមប្រភពព៌តមានបានអោយដឹងថា គេពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ដែលបណ្តាលអោយ Antonioឈានទៅដល់ការកាត់ប្រដាប់ភេទខ្លួនឯងនោះទេ ដោយគេគ្រាន់តែដឹងថា លោក Antonio ស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង៕