Note 3 ចេញ​នៅ​ថ្ងៃ​ទី៤ ​កញ្ញា

7/02/2013 0 Comments A+ a-




Note 3 ល្បី​តែ​ឈ្មោះ និង​លក្ខណៈ​សម្បត្តិ​ត្រួសៗ​កន្លង​មក ឥឡូវ​នេះ​ចាប់​កក្រើក​ថ្ងៃ​ខែ​ប្រកាស​ផ្លូវការ​ហើយ​គឺ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ខាង​មុខ។ លើក​នេះ​ ក៏​បាន​ថែម​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ទៀត​​ទៅ​លើ CPU របស់ Galaxy Note 3 ល្បី​ថា​នឹង​មាន ២ជំនាន់​ខុស​គ្នា​ដូច​ជា Galaxy S4 ដែរ។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​នេះ ឱ្យ​ដឹង​ថា Samsung នឹង​ផ្ញើ​លិខិត​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍ Samsung Unpacked របស់​ខ្លួន ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ខាង​មុខ​ដែល​ជា​ពេលវេលា​មួយ​សម្រាប់​ប្រកាស​បើក​មុខមាត់ Galaxy Note 3 ជា​ផ្លូវការ​មុន​ពិព័រណ៍​បច្ចេកវិទ្យា IFA បើក​ឆាក​ចំនួន ២ថ្ងៃ (ថ្ងៃ​ទី​៦ ដល់​ទី ១១ ខែ​កញ្ញា)។
លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ធ្លាប់​បាន​លើក​ឡើង​មាន​ដូច​ជា៖ អេក្រង់​ទំហំ ៦អ៊ីញ full HD Super AMOLED ហើយ​អាទិត្យ​មុន​នេះ​ឮ​ទៀត​ថា Samsung ក៏​អាច​នឹង​បំពាក់​កញ្ចក់ LCD នៅ​លើ Phablet ថ្មី​នេះ​ផង​ដែរ ឬ​ឯ resolution មាន​ទំហំ 1920x1080px។
ចាំ​បាន​ទេ នៅ​ពេល Samsung បង្ហាញ​រូបរាង Galaxy S4 ជា​ផ្លូវការ គឺ​បាន​បែងចែក processor ខុស​គ្នា ២ប្រភេទ ចំណែក​ឯ Galaxy Note 3 នេះ​ក៏​រំពឹង​នឹង​បែប​នោះ​ផង​ដែរ។ CPU ប្រភេទ quad-core Qualcomm Snapdragon 800 ល្បឿន 2.3GHz ហើយ​មួយ​ប្រភេទ​ទៀត​ជា​របស់ Samsung ផ្ទាល់​គឺ Exynos 5420 processor។ ប្រព័ន្ធ​បណ្ដាញ​ចែក​ជា​ពីរ ដែល​មួយ​មាន​ត្រឹម 3G (RAM ទំហំ 2GB) និង​មួយ​ទៀត​មាន​ដល់ 4G LTE (RAM ទំហំ 3GB)។
ចំពោះ​មេម៉ូរី​ម៉ាស៊ីន​មាន ៣ ទំហំ​ផ្សេង​គ្នា​គឺ 16GB/32GB/64GB និង​មាន​រហូត​ដល់ 128GB។ កាមេរ៉ា​ទំហំ 13MP ជា​មួយ​សមត្ថភាព​កំណែ​លំអ​ថ្មី​កាន់​តែ​ប្រសើរ តែ​នៅ​មាន​ទាន់​ដឹង​ថា​នឹង​បន្ថែម​បច្ចេកវិទ្យា​អ្វី​ខ្លះ​នៅ​ឡើយ​ទេ។
ប្រភព​នៅ​តែ​លើកឡើង​ពី​លក្ខណៈ​សម្បត្តិ​ថា​ នឹង​មាន​ដូច​ជា Galaxy S4 ទៀត​ដូច​ជា​បច្ចេកវិទ្យា​បញ្ជា​ដោយ​កាយវិការ​ បញ្ជា​ដោយ​កែវភ្នែក (Eye Tracking) ជា​ដើម។
Phablet ជំនាន់​ថ្មី​នេះ​នឹង​ផ្ដើម​លក់​ចេញ​ពី​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​ដំបូង​គេ​នៅ​អំឡុង​ខែ​កញ្ញា។