គិនេស​ត្រាវែល រៀបចំ​កញ្ចប់​ទស្សន​កិច្ច Honeymoon នៅ​កោះ​បាលី

7/02/2013 0 Comments A+ a-


ភ្នំពេញ៖ ដើម្បីបំពេញសេចក្តីត្រូវការ កាន់តែច្រើនឡើងៗ ជាមួយនឹងទំនុកចិត្ត ពីអតិថិជននោះ ក្រុមហ៊ុន ទេសចរណ៍ គិនេសត្រាវែលខេមបូឌា (Keness Travel Cambodia-KTC) ឈានមុខ នៅក្នុងព្រះរាជាណា ចក្រ កម្ពុជា បានរៀបចំដំណើរទស្សនកិច្ច Honeymoon ពិសេសសម្រាប់ គូស្វាមីភរិយា រៀបការថ្មោងថ្មី នៅកោះបាលី ដ៏ល្បី នៃប្រទេសឥណ្ឌូណេស៊ី។
អ្នកស្រី សែន សេរីរ័ត្ន នាយិកាគ្រប់គ្រង ក្រុមហ៊ុនទេសចរណ៍គិនេស ត្រាវែល បានថ្លែងកម្មវិធីថ្មីនេះ ចាប់ផ្តើម កក់ ពីពេលនេះតទៅ ជាពិសេសសម្រាប់គូស្វាមី ភរិយាថ្មោងថ្មី ក៏ដូចជាអាណាព្យាបាល ចង់ឱ្យបុត្រធីតា របស់ ខ្លួន ផ្សារភ្ជាប់ចំណងស្នេហ៍ អាពាហ៍ពិពាហ៍ មិនអាចបំភ្លេច នូវរាត្រី ដ៏ផ្អែមល្អែម នេះ។
អ្នកស្រី បន្តថា សម្រាប់ការកក់ ១០គូដំបូង និងទទួលបាន តំលៃពិសេស មិនធា្លប់មាន បូករួមទាំងរូបថត អនុស្សាវរីយ៍ មួយផ្ទាំង ផងដែរ ដើម្បីចំណងដៃដល់គូស្វាមីភរិយា។ "យើងផ្តល់ជូន កម្មវិធីពិសេសៗ សម្រាប់គូ ស្រករ ថ្មោងថ្មី ជាមួយនឹងទិដ្ឋភាពអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន។ កម្មវិធី ចេញដំណើរ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៣"។
បន្ថែមលើសពីនេះ នាយិកាគ្រប់គ្រង KTC រូបនេះ ក៏បានថ្លែងអំណរគុណផងដែរ ដល់អតិថិជនទាំងអស់ ដែល បានគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនទេសចរណ៍ គិនេសត្រាវែល តាំងពីដើមរៀងមក។
KTC  ជាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ ដែលមានឯកទេសខាងរៀបចំ ទស្សនកិច្ចទាំងក្នុង និងក្រៅ ប្រទេស ជាពិសេសកញ្ចប់ទស្សនកិច្ច Honeymoon ។
ក្រៅពីនេះ KTC  ក៏មានសេវាកម្ម ធ្វើលិខិតឆ្លងដែនកម្ពុជា ពន្យារលិខិតឆ្លងដែន ធ្វើទិដ្ឋការ សំបុត្រ យន្ត ហោះ ក្នុងប្រទេស និងក្រៅប្រទេស ជួលរថយន្តគ្រប់ប្រភេទសេរីថ្មីទំនើប និង ឧបម្ភាគចក្រ បញ្ញើឥវ៉ាន់ ក្រៅប្រទេស កក់សណ្ឋាគារ និងកម្មវិធីកិច្ចប្រជុំ (MICE) ផងដែរ។
ទំនាក់ទំនងលេខទូរស័ព្ទ 023 66 10 168, 012 99 80 77, 010 777 233, Email: sereyroath@kenesstravel.com៕

ប្រភព : ដើមអំពិល