Tom Cruise ចំណាយ ៥០ម៉ឺនដុល្លារមួយសប្ដាហ៍ដើម្បីសុវត្ថិភាពកូនស្រី
Tom និងកូនស្រី Suri
តារាហូលីវូដជើងចាស់ម្នាក់នេះ ហ៊ានចំណាយលុយដល់ទៅ ៥០ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ដើម្បីការពារសុវត្ថិភាពកូនស្រីដែលជាទីស្រលាញ់របស់គេ។
តារាសម្ដែងវ័យ ៥០ឆ្នាំ Tom Cruise បានជួលអង្គរក្សមកការពារសុវត្ថិភាពកូនស្រីមានឈ្មោះថា Suri យ៉ាងតឹងរឹង ពោលគឺ ២៤ម៉ោងលើ ២៤ម៉ោង ខណៈ Suri កំពុងរស់នៅក្នុងទីក្រុងញីវយ៉កជាមួយម្ដាយ គឺនាង Katie Holmes ដែលបានលែងលះជាមួយ Tom Cruise អស់រយៈពេលជិតមួយឆ្នាំមកហើយ។
ប្រភពមួយបានទម្លាយថា មូលហេតុចម្បងមួយក្នុងចំណោមមូលហេតុសំខាន់ផ្សេងៗទៀតដែលជំរុញឲ្យ Tom ហ៊ានចំណាយលុយ ៥០ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ ប្ដូរនឹងសុវត្ថិភាពកូនស្រីដោយសារតែតារារូបនេះដឹងថា មានក្រុមអ្នកប្រមាញ់រូបមួយចំនួនចេះតែដេញតាមថត Suri និង Katie គ្រប់ពេល ហើយTom គិតថាបើនៅតែធ្វើរបៀបនេះ កូនស្រីខ្លួនមុខជាមានគ្រោះថ្នាក់ជាមិនខានព្រោះអតីតប្រពន្ធម្នាក់នេះក៏រវល់ជាប់សម្ដែងរឿងផងដែរ។
Katie បាននិយាយថា នាងពិតជាអរគុណយ៉ាងខ្លាំងដល់អតីតស្វាមី និងក្រុមអង្គរក្សទាំងនោះដែលបានថែរក្សាសុវត្ថិភាព Suri ពីព្រោះសម្រាប់នាងវិញក្នុងឋានៈជាម្ដាយពិតមែនតែមិនមានលទ្ធភាពចំណាយលុយដ៏ច្រើនបែបនេះទេ៕

ប្រភព : សប្បាយ