Microsoft ជួយ​ភ្នាក់ងារ​ សន្តិសុខ​ជាតិ​អាមេរិក​ និង​ក្រុម​FBI​ក្នុង ការ​លួច​ស្តាប់​ ការនិយាយ​ឆ្លើយ ឆ្លង​របស់​អ្នកប្រើ ប្រាស់​ប្រព័ន្ធ​Skype

7/13/2013 0 Comments A+ a-

កាសែត​“Guardian”​របស់​អង់គ្លេស បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​Microsoft បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សេវាកម្ម​ស៊ើប​ការសម្ងាត់​អាមេរិក​ទាំងនេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​អាច​ស្តាប់​ការនិយាយ​ឆ្លើយឆ្លង​របស់​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ។​

​ដោយ​បាន​ដកស្រង់​ឯកសារ​សម្ងាត់​ជាច្រើន​ដែល​ត្រូវបាន​ផ្តល់ឲ្យ​ដោយ​លោក អេ​ដវ៉ា​ដ ស្នូវ​ដិ​ន អតីត​និយោជិត​CIA​របស់​អាមេរិក​នេះ កាសែត​នេះ បាន​និយាយថា ក្រុមហ៊ុន​Microsoft បាន​ធ្វើការ​ជាមួយ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​អាមេរិក​(FBI )​និង ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (NSA ) ដើម្បី​ជួយ​សម្រួល​ដល់​ការ​លួច​ស្តាប់​របស់​អ្នកប្រើប្រាស់​សេវាកម្ម​Skype​។​

​កាសែត​ដដែល​នេះ បាន​រាយការណ៍​បន្តថា ក្រុមហ៊ុន​Microsoft បាន​ជួយ​សេវាកម្ម​ស៊ើប​ការសម្ងាត់​អាមេរិក​ទាំងនេះ​ក្នុងការ​ប្រមូល​យក​ទិន្នន័យ​ឯកសារ​ផ្សេងៗ​ដែល​រួម​មាន​វីដេអូ​និង​កំណត់ត្រា​សម្លេង​និយាយ​ឆ្លើយឆ្លង​គ្នា​តាម​សេវាកម្ម​“Skype”​នេះ​៕