ចូលទៅម៉ាស្សា ចាប់រំលោភ នារី ម៉ាស្សា ត្រូវជាប់ខ្នោះ
ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ ត្រូវ បាននារីរងគ្រោះ ស្រែកឆោឡោ ហើយនាំ គ្នា ឃាត់ខ្លួនប្រគល់ឱ្យនគរបាល ប៉ុស្ដិ៍ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពីជននេះបានធ្វើ សកម្មភាពរំលោភនាងបានសម្រេច នៅ ពេលដែលចូលទៅ ម៉ាស្សា កាលពីវេលា ម៉ោង ១ និង២០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិត នៅហាងម៉ាស្សាកោសជប់ ផ្ទះលេខ ២៤៤ ផ្លូវ ២០០៤ ភូមិអូរបែកក្អម សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍ របស់នគរ បាលខណ្ឌសែនសុខ បានឱ្យដឹងថា ជន សង្ស័យរូបនេះ ឈ្មោះ តួ អង្គភក្ដី អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្នាក់នៅ ផ្ទះលេខ ៣១ ផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រីឯនារីរង គ្រោះឈ្មោះ ហ.ស.ព អាយុ ១៩ឆ្នាំ មុខរបរ ម៉ាស្សា រស់នៅ ចំណុចកើតហេតុខាងលើ ។
បើយោងតាមរបាយការណ៍ របស់នគរ បាលខាងលើ បានបន្ដថា មុនពេលកើត ហេតុ នៅពេលដែលជនរង គ្រោះ កំពុង អង្គុយនៅមុខហាង ស្រាប់តែពេលនោះជន សង្ស័យបានជិះម៉ូតូតែម្នាក់ឯងចូលទៅ ម៉ាស្សា នៅក្នុងបន្ទប់ ។ ខណៈដែលកំពុង ម៉ាស្សានោះ ជនសង្ស័យបានចាប់ជនរង គ្រោះថើប និងស្រាតខោខ្លី រួចធ្វើសកម្ម ភាពរំលោភ បានសម្រេច ក៏ត្រូវជនរងគ្រោះ ស្រែកឆោឡោ នាំគ្នាឃាត់ខ្លួនប្រគល់ឱ្យ សមត្ថកិច្ចតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕