Lady Gaga ចំណាយជាង ៥ម៉ឺនដុល្លារ ទិញកាដូជូន មិត្តប្រុសថ្ងៃ ខួបកំណើត
តារាចម្រៀងនិយមលេងស្ទិលប្លែកៗ Lady Gaga ចង់ឲ្យមិត្តប្រុសភ្ញាក់ផ្អើល បានចំណាយលុយ ៥៥ ០០០ដុល្លារ ដើម្បីទិញកាដូជូនមិត្តប្រុសនៅថ្ងៃខួបកំណើត បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នារយៈពេល ២ឆ្នាំមកនេះ។
Lady Gaga និងមិត្តប្រុស
Lady Gaga បានទិញកាបូបស្ពាយមួយក្នុងតម្លៃ ៥៥០០០ដុល្លារដើម្បីធ្វើជាកាដូថ្ងៃខួបកំណើតរបស់មិត្តប្រុសដែលជាតារាសម្ដែងម្នាក់មានឈ្មោះថា Taylor Kinney ។ កាបូបស្ពាយនេះត្រូវបានផលិតឡើងពីស្បែកក្រពើសុទ្ធសាធ ហើយរចនាម៉ូដដោយអ្នករចនាម៉ូដដ៏ល្បីគឺលោក Damien Hirst រួមសហការជាមួយអ្នករចនាម៉ូដផ្សេងទៀត។
បន្ថែមពីនេះ ប្រភពមួយបានឲ្យដឹងថា កាបូបស្ពាយដែលមានតម្លៃថ្លៃបែបនេះ មានចំនួនតែ ១២កាបូបប៉ុណ្ណោះដែលត្រូវបានគេផលិតឡើង។
ប្រភពដដែលបានឲ្យដឹងទៀតថា Lady Gaga មិនត្រឹមតែទិញកាបូបស្ពាយក្នុងតម្លៃថ្លៃនោះទេ នាងថែមទាំងបានត្រៀមកាដូល្អៗផ្សេងទៀត ដូចជារៀបចំជើងហោះហើរពិសេសមួយដើម្បីបញ្ជូនក្រុមគ្រួសាររបស់មិត្តប្រុសមកជួបជុំគ្នាក្នុងថ្ងៃខួបកំណើតនោះទៀតផង៕