វ៉ាន់ ម៉ូនិច មិនចង់​រំឭក​ រឿងស្នេហ៍ ជាមួយ​ថៅកែ​ លក់​រថយន្ត នាំឈឺចាប់

7/10/2013 0 Comments A+ a-

ភ្នំពេញ៖ បន្ទាប់ពីជាប់ចំណងស្នេហ៍ និងមានអនុស្សាវរីយ៍ ជាមួយថៅកែលក់រថយន្តវ័យក្មេង អស់រយៈពេលជាង២ឆ្នាំមក ពេលនេះតារាសម្តែងវ័យក្មេង ធ្មេញជំពើស កញ្ញា វ៉ាន់ ម៉ូនិច បានប្រាប់ឲ្យគេហទំព័រ LookingTODAY ដឹងថាចំណងស្នេហ៍របស់នាង ជាមួយសង្សារ សំណព្វចិត្តវ័យ២២ឆ្នាំ និងជាថៅកែលក់រថយន្ត នៅត្រើយខាងកើត ស្ពានជ្រោយចង្វារ ពេលនេះហាក់កំពុង តែមានភាពរង្គោះរង្គើ មិនចុះសម្រុងគ្នា និងអាចឈានទៅដល់ផ្លូវបំបែកក៏ថាបាន ។
កាលពីពេលកន្លងទៅ តារាសម្តែងដែលកំពុងតែ បោះជំហានទៅរកភាពល្បីល្បាញ នៅក្នុងពិភពសិល្បៈកញ្ញា វ៉ាន់ ម៉ូនិច បានប្រាប់គេហទំព័រ LookingTODAY និងបណ្តាញសារព័ត៌មានក្នុងស្រុក ដោយបើកជំហរ និងមិនលាក់លៀមថា នាងមានទំនាក់ទំនងស្នេហា ជាមួយកូនប្រុស អ្នកមានទ្រព្យស្តុក និងជាមន្ត្រីរាជការម្នាក់ ដែលបុរសរូបនោះ គឺជាអ្នកលក់រថយន្ត នៅខាងត្រើយខាងកើត ស្ពានជ្រោយចង្វារ ។
មិនតែប៉ុណ្ណោះ ស្រីស្រស់ធ្មេញជំពើស បង្កប់ដោយមន្តស្នេហ៍ វ៉ាន់ ម៉ូនិច បានបង្ហើបឲ្យដឹងទៀតថា ទំនាក់ទំនងរវាងនាង ជាមួយសង្សារ ក៏ត្រូវបានឪពុកម្តាយទាំងសងខាងបានដឹងឮផងដែរ ។ ជាពិសេសទៅទៀតនោះ ពួកគេតែងតែទៅញ៉ាំអីជាមួយគ្នាជាញឹកញាប់ទៀតផង ។
តែទោះជាយ៉ាងណា ការរៀបរាប់របស់ស្រីស្រស់ វ៉ាន់ ម៉ូនិច មិនទាន់បានមួយចម្អិនកំពិសផង ស្រាប់តែថ្មីៗនេះ នាងបាននិយាយរៀបរាប់ប្រាប់គេហទំព័រ LookingTODAY ទាំងអារម្មណ៍ មិនសូវសប្បាយចិត្តថា ស្នេហារវាងសង្សាររបស់នាង ពេលនេះ មិនល្អនោះទេ កំពុងតែជួបនឹងភាពរង្គោះរង្គើ និងអាចឈានទៅដល់ការចែកផ្លូវគ្នាទៀតផង។
បុប្ផាក្រពុំរីកស្គុះស្គាយ វ៉ាន់ ម៉ូនិច បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំមិនចង់រំឭក និងមិនចង់និយាយ ពីរឿងនេះតទៅទៀតនោះទេ ព្រោះស្នេហាខ្ញុំ នឹងគាត់កំពុងតែជួបភាពរង្គោះរង្គើ មិនចុះសម្រុងគ្នា ។ តាមពិត ភាពរង្គោះរង្គើពេលនេះ ប្រហែលជាអាចឈានទៅដល់ផ្លូវបំបែក ព្រោះដោយសារតែគាត់ មិនពេញចិត្តការងារសិល្បៈរបស់ខ្ញុំ ដោយសារគាត់ប្រច័ណ្ឌ ។ តែទោះជាយ៉ាងណាគាត់ក៏នៅតែស្រឡាញ់ខ្ញុំអ៊ីចឹង ។ បើសិនជាគាត់បែកពីខ្ញុំ គាត់ទៅរៀននៅក្រៅប្រទេសហើយ ដូច្នេះខ្ញុំគិតថា រវាងខ្ញុំនឹងគាត់ប្រហែលជាមិនអាចតទៅមុខបាននោះទេ "។
ខណៈតារាសម្តែងវ័យ២០ឆ្នាំ វ៉ាន់ ម៉ូនិច កំពុងតែបែកបាក់ស្នេហា ជាមួយសង្សារសំណព្វចិត្ត ស្រាប់តែនាងមាន ជំងឺគ្រុនពោះវៀន មិនអាចទទួលការងារសិល្បៈបាន ស្របពេលដែលនាងពិបាកចិត្ត ។ តែទោះជាយ៉ាងណា នៅពេលនេះ នាងបានធូរស្បើយឡើយវិញហើយ បន្ទាប់ពីមានការមើលថែ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីឪពុកម្តាយរបស់នាង និងលោកគ្រូពេទ្យ ៕
Looking Today
Looking Today
Looking Today
Looking Today
ប្រភព :Looking Today