តារាប្រុសកូរ៉េ Jay Park មិនចូលចិត្ត នារីកូរ៉េ?

7/09/2013 0 Comments A+ a-

ខណៈពេលតារាប្រុសកូរ៉េ Jay Park បានបង្ហាញខ្លួន នៅក្នុងកម្មវិធី KBS 2TV's "Full House" ក៏ត្រូវបានតារាចម្រៀងប្រុស John Park  សួរទៅកាន់ Jay Park ដើម្បីឲ្យលោក ធ្វើការប្រៀបធៀបរវាងនារីកូរ៉េ និងនារីបរទេស។
យោងតាមប្រភពព័ត៌មាន Soompi របស់ប្រទេសកូរ៉េបានឲ្យដឹងថា ការដែលតារាចម្រៀង John Park ឲ្យតារាប្រុស Jay Park ធ្វើបែបនេះ បានធ្វើឲ្យទស្សនិកជន ក៏ដូចជាប្រិយមិត្តរបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជាការពិតណាស់ តារាចម្រៀង Jay Park គឺធ្លាប់រស់នៅក្នុងប្រទេសអាមេរិក ហើយក៏ធ្លាប់ឆ្លងកាត់ នូវកម្មវិធីដ៏ល្បីល្បាញ “American Idol” ផងដែរ។
យ៉ាងណាមិញ សំនួរដែលតារាចម្រៀង John Park សួរទៅកាន់តារាប្រុស Jay Park គឺ “តើលោកយល់ថា មានភាពខុសគ្នាយ៉ាងម៉េចដែរ រវាងនារីកូរ៉េ និងនារីបរទេស?”
ក្រោយពីបានលឺសំនួរមួយនេះ តារាប្រុស Jay Park ក៏បានឆ្លើយតបវិញថា “ជាការពិតណាស់ ខ្ញុំមិនដែលណាត់ជួបនារីកូរ៉េឡើយ ប៉ុន្តែខ្ញុំធ្លាប់ណាប់ជួប នារីជនជាតិកូរ៉េកាត់អាមេរិកម្នាក់។ ចំពោះបទពិសោធន៏របស់ខ្ញុំ នារីដែលរស់នៅបរទេស គឺមានការទុកចិត្តលើខ្លួនឯងច្រើន និងមិនងាយពឹងពាក់ ទៅលើមនុស្សប្រុសឡើយ” ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសម្តីរបស់តារប្រុស Jay Park?