សិស្សម្នាក់ ត្រូវរង ការពិន័យ មិនអោយ ញ៉ាំអាហារ ផឹកទឹក និង ទៅបន្ទប់ទឹក
យោងទៅតាមប្រភពព័ត៌មាន សឹង្ហបុរី បានឲ្យដឹងថា ក្មេងប្រុសម្នាក់ ត្រូវបាន អ្នកគ្រប់គ្រងវិន័យសាសា ដាក់ពិន័យ ដោយយកកេសប្រដាស គ្របក្បាល និង ឈរនៅជ្រុងម្ខាងនៃបន្ទប់ អស់រយៈពេល ដល់ទៅ ៣ម៉ោង។
នៅក្នុងនោះដែរ ក្មេងប្រុសរូបនេះ មិនត្រូវបានអនុញ្ញាតអោយ ញ៉ាំអាហារ ផឹកទឹក ឬ ទៅបន្ទប់ទឹកឡើយ នៃការពិន័យនេះ ព្រោះតែក្មេងប្រុសរូបនេះ បានយកតុក្កតា គប់ទៅលើគ្រូបង្រៀន របស់ខ្លួន។ យ៉ាងណាមិញ ក្រោយពីមានសារព័ត៌មាន ក្នុងស្រុក ផ្សាយពីព័ត៌មាននេះ ទើបអ្នកគ្រប់គ្រងវិន័យរូបនេះ ត្រូវបានសួរនាំ ប៉ុន្តែ រូបគាត់ បានបដិសេធ ចំពោះការលើកឡើងនេះ ដែលថាគាត់បានប្រើនូវ ការដាក់ទណ្ឌកម្ម ពិន័យលើសិស្ស របៀបនេះ។ ក្នុងនោះដែរ ក៏មានការលិចលឺថា គ្រូបង្រៀន ប្រើដំបងវាយទៅលើសិស្ស ផងដែរ ប៉ុន្តែ ក៏មានគ្រូបង្រៀនម្នាក់ ដែលធ្វើការនៅ មណ្ឌលថែទាំកុមារ មួយនេះ បញ្ជាក់ថា រូបគាត់ ពិតជាធ្លាប់វាយទៅលើកូនសិស្សមែន តែគាត់ប្រើតែបន្ទាត់ វាយទៅលើ បាតដៃ របស់ពួកគេប៉ុណ្ណោះ។