វីដេអូ៖ ក្មេងស្រីម្នាក់ ត្រូវគេវាយ ទះកំផ្លៀង និងចាប់បោច សក់យ៉ាង សាហាវ

7/09/2013 0 Comments A+ a-

កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែដែលបាន ស្ដីពីក្មេងស្រីវ័យជំទង់ ៣នាក់ ដែល២នាក់នៅក្នុងនោះ បានប្រើហិង្សាយ៉ាងចាស់ដៃ ទៅលើម្នាក់ទៀត ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត នាំគ្នាធ្វើការចែកចាយ។
យ៉ាងណាមិញ វីដេអូនេះត្រូវបានគេប្រទះឃើញ នៅក្នុងហ្វេកប៊ុក ដែលមានអ្នកប្រើប្រាស់ជាច្រើន នាំគ្នាចែកចាយបន្ដៗគ្នា ក្រោយពីបញ្ចូលបានប៉ុន្មានាទីនោះ។ នៅក្នុងនោះ បានបង្ហាញពីក្មេងស្រីវ័យជំទង់ម្នាក់ ត្រូវបាន ក្មេងស្រីវ័យជំទង់ដូចគ្នា២នាក់ វាយ បោចសក់ និងទះផ្ទប់នឹងដី។ ទោះជាយ៉ាងណា ហេតុការណ៍ទាំងនេះត្រូវបាន គេប៉ាន់ស្មានថា កើតនៅក្នុងប្រទេសថៃ។
ជាមួយគ្នានោះផងដែរ នាពេលថ្មីៗនេះ មានវីដេអូជាច្រើន ដែលទាក់ទងនឹងការវាយគ្នានេះ ត្រូវបានលេចផ្សាយនៅក្នុងអ៊ិនធើណេត ជាបន្ដបន្ទាប់ ដែលទាំងនេះបានធ្វើឲ្យសាធារណៈជនមួយ ចំនួនបាននាំគ្នារិះគន់ ពីក្មេងសម័យទំនើប ដែលមិនយកពេលវេលាទៅសិក្សា តែបែរជាមកប្រព្រឹត្ដនៅរឿងរ៉ាវទាំងនេះទៅវិញ។