វីឌីអូ៖ ស្ត្រីពីរនាក់ ឈ្លោះប្រកែកគ្នា រហូតប្រើ អំពើហឹង្សា នៅក្នុងទូរថភ្លើង

7/09/2013 0 Comments A+ a-

យោងទៅតាមប្រភពព័ត៌មាន ប៉េកាំង របស់ចិន បានបង្ហាញនូវ វីឌីអូឃ្លីបមួយ ដែលមានស្ត្រីពីរនាក់ បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង រហូតឈានដល់ មានការ ប្រើអំពើហឹង្សា ថែមទៀតផង។
ស្រ្តីជនជាតិចិន ពីរនាក់ ត្រូវបានអ្នកដំណើរម្នាក់ ថតបាននូវសកម្មភាព របស់ពួកគេ នៅលើ ទូ រថភ្លើងមួយខ្សែ របស់ស្ថានីយ៍ ក្រុង Chengdu ប្រទេសចិន និង បានបង្ហោះចែកចាយ នៅលើប្រព័ន្ធអ៊ិនធើណេត។ តាមរយៈវីឌីអូឃ្លីប បង្ហាញថា មិនបានយូរប៉ុន្មានផង បន្ទាប់ពីមានស្រ្តីពាក់អាវពណ៌បៃតងម្នាក់ ចូលមកអង្គុយជិត ស្រ្តីពាក់អាវខ្មៅ ដែលកំពុងមានសង្គ្រាមពាក្យសំដី យ៉ាងក្តៅគគុកជាមួយ នឹងស្រ្តីជាគូជម្លោះ របស់ខ្លួននោះ ក៏ស្រាប់តែ ការប្រើកំលាំងបាយ បានផ្ទុះឡើង បណ្តាលអោយ ស្រ្តី ពាក់អាវ បៃតង រត់ចេញយ៉ាងលឿន ផងដែរ ហើយក្នុងនោះ ក៏ឃើញមាន ស្រ្តីម្នាក់ទៀត ចូលឃាត់ពួកគេ ទាំងពីរនាក់ផងដែរ។ សូមទស្សនាវីឌីអូខាងក្រោម៖