បង្អកស្រា ក្មួយស្រីរួច បើកដៃឲ្យមិត្តភក្កិ រំលោភតាម សប្បាយ
យោងតាមប្រភពពត៌មានរបស់ឥណ្ឌាមួយបានបញ្ជាក់ថា ក្មេងស្រីក្រមុំអាយុ១៧ឆ្នាំម្នាក់ ត្រូវបានម្តាយមីងនិងលោកពូជាទីគោរព ចាប់បង្អកស្រារហូតដល់ស្រវឹង រួចបើកដៃឲ្យមិត្តភក្កិម្នាក់ទៀតចូលទៅចាប់រំលោភ បំពេញតណ្ហាយ៉ាងត្រេកត្រអាលរហូតដល់បានសំរេច។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ជនគំរក់ទាំងបីនាក់នេះ ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរ។
តាមរយះរបាយការណ៍របស់ប៉ូលីសបាននិយាយថា ម្តាយមីងចិត្តអប្រិយឈ្មោះShakuntala អាយុ៥០ឆ្នាំ បានរួមគំនិតជាមួយនឹងស្វាមីឈ្មោះPrabhakar អាយុ៤៥ឆ្នាំ ចាប់បង្អកស្រាក្មេងស្រីរងគ្រោះរហូតដល់ស្រវឹងបាត់បង់ស្មារតី រួចបើកដៃឲ្យមិត្តភក្កិជាជនដៃដល់ឈ្មោះKhan Baba អាយុ៥៥ឆ្នាំ ធ្វើការរំលោភសេពសន្ថវះរហូតបានសម្រេចដល់ទីជម្រៅ។
បន្ទាប់ពីជួបរឿងដ៏អពមង្គលនេះរួចមក ក្មេងស្រីរងគ្រោះបានសំរេចចិត្តធ្វើការរត់ចេញពីក្រញុំារបស់ជនទាំងបី តាមរយះការលួចរត់ទៅរៀបការជាមួយនឹងយុវជនជាសង្សារម្នាក់។ប៉ុន្តែជីវិតរបស់នាងហាក់បីដូចជាជួបនឹងភាពអួរអាប់ជាខ្លាំង ព្រោះក្រោយពីនាងបានរត់ទៅជាមួយនឹងគូសង្សារហើយ នាងត្រូវបានបុរសជាសង្សារចាប់រំលោភជារៀងរាល់ថ្ងៃ ក្រោមលេសថា នឹងរៀបការស្របច្បាប់ជាមួយនាង ប៉ុន្តែក្រោយពីក្រេបលំអងអស់ចិត្តហើយ យុវជនឈាមរាវរូបនោះក៏ចាកចេញពីនាងដោយគ្មានភាពអាឡោះអាល័យ ដែលជាហេតុធ្វើឲ្យនាងត្រូវតែលតោលក្នុងជីវិត។ទីបំផុតនាងក៏សំរេចចិត្តវិលត្រឡប់មករស់នៅជាមួយនឹងម្តាយមីងនិងពូថ្លៃ ចិត្តតិរច្ឆានទាំងភាពភ័យខ្លាចវិញដដែល។ប៉ុន្តែមុនពេលដែលនាងមករស់នៅជាមួយនឹងគ្រួសារគម្រក់នេះ នាងបានប្តឹងទៅអង្គការសិទ្ធិមនុស្សអំពីរឿងរ៉ាវដ៏កំសត់របស់នាងរួចរាល់ហើយដែរ។បន្ទាប់មកអង្គការសិទ្ធិមនុស្សបានបញ្ជូនពាក្យបណ្តឹងឲ្យមកសមត្ថកិច្ចដើម្បីធ្វើការចាប់ខ្លួនជនល្មើសនិងអ្នករួមគំនិត។ទីបំផុត សមត្ថកិច្ចក៏បានធ្វើការចាប់ខ្លួនជនទាំងបី ក្រោមអំណាចតុលាការ ព្រមជាមួយនឹងសំដីសាក្សីរបស់ក្មេងស្រីរងគ្រោះផងដែរ។

តាមចម្លើយសារភាពរបស់ជនល្មើសទាំងបី បាននិយាយថា ពួកគេពិតជាបានរួមគំនិតគ្នាប្រព្រឹត្តអំពើថោកទាបនេះប្រាកដមែន ដោយព្រមព្រៀងគ្នាថា Khan Baba នឹងឲ្យលុយចំនួន១០០០រ៉ូពី ជាថ្នូរនឹងការបើកដៃឲ្យចាប់រំលោភលើក្មេងស្រីរងគ្រោះ។ មិនតែប៉ុណ្ណោះ ពួកគេទាំងបីថែមទាំងមានគម្រោងនាំយកក្មេងស្រីអភ័ព្វរូបនេះ ទៅលក់ធ្វើជាស្ត្រីរកស៊ីផ្លូវភេទទៀតផង។
ក្រោយពីប្រមូលបានចម្លើយសារភាព ព្រមទាំងភស្តុតាងគ្រប់គ្រាន់ហើយនោះ សមត្ថកិច្ចក៏សំរេចកសាងសំណុំរឿងបញ្ជូនជនល្មើសទាំងបីយកទៅកាត់ទោសទៅតាមច្បាប់។