ប្រទះឃើញវីដេអូ ស្រ្ដីម្នាក់យំស្រែក ឲ្យគេសង្គ្រោះ ជីវិតតាម YouTube

7/09/2013 0 Comments A+ a-

កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញវីឌេអូឃ្លីបមួយ ដែលបង្ហាញពីស្រ្ដីវ័យក្មេងម្នាក់ បានស្រែកយំ សួររកជំនួយ ដើម្បីជួយសង្គ្រោះជីវិតរបស់នាងពីកន្លែងសំងាត់មួយ ដែលធ្វើឲ្យប៉ូលីខំប្រឹងស៊ើបអង្កេត តាមរកនាងតាមរយៈប្រព័ន្ធអ៊ីធឺណែត ដែលបានបង្ហោះវីឌេអូ។
តែក្រោយមក មានអ្នកទស្សនាជាច្រើន បានបញ្ចេញមតិនៅក្នុងវីឌេអូនោះថា នេះគ្រាន់តែជាឈុតឆាកមួយ នៅក្នុងរឿងភាគរបស់ហុងកុងតែប៉ុណ្ណោះ ដែលមានចំណងជើងថា “Seven Things to Do Before Death”។
តាមរយៈវីឌេអូនេះ ត្រូវបានគេស្គាល់ថា ស្រ្ដីរងគ្រោះមានឈ្មោះថា Katie Hui Sum-Yuet ដែលជាតារាសំដែងមួយរូប អាយុ២៣ឆ្នាំ បាននិយាយក្នុងវីដេអូថា៖ “ខ្ញុំមិនដឹងជាធ្វើបែបណានោះទេ មិត្តភក្កិរបស់ខ្ញុំទាំងអស់បានស្លាប់អស់ហើយ ឲ្យខ្ញុំសូមទោស អ្នកម៉ាក់ ខ្ញុំមិនដឹងថាអាចជួបមុខម៉ាក់ម្ដងទៀតឬទេ” ។ នៅក្នុងវីដេអូឃ្លីបខាងក្រោមនេះ យើងក៏បានលឺសំលេងបុរសម្នាក់ ដែលបាននិយាយបកស្រាយ មុននឹងចាក់វីដេអូពីក្នុងទូរស័ព្ទនោះ។ គាត់បាននិយាយថា ៖ “ខ្ញុំរើសបានទូរស័ព្ទ iPhone5 មួយគ្រឿង បំរុងនឹងយកទៅលក់ តែខ្ញុំបានប្រទះឃើញវីដេអូមួយនេះ ខ្ញុំមិនដឹងជាធ្វើបែបណានោះទេ សូមអ្នកទស្សនាទាំងអស់ ជួយប្រាប់ខ្ញុំផង”។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីឌេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះក្នុង YouTube កាលពីថ្ងៃសៅរិ៍ ទី៦ ខែកក្កដា ក្រោមឈ្មោះ Check Steven ដែលត្រូវបានគេស្គាល់ថាជា អ្នកដឹកនាំរឿង ដែលមានត្រកូល Ho។ ហើយវីឌេអូដែលគាត់បាន បង្ហោះនោះ កាលពីថ្ងៃអាទិត្យ មានអ្នកទស្សនារហូតដល់ ១២០,០០០ដង ឯនោះ។
ប៉ូលីសមានប្រសាសន៍ថា វីដេអូក្នុងទូរស័ព្ទ មានលក្ខណៈពិត ដែលសុំជំនួយពីប៉ូលីស បន្ទាប់មកក្រុមប៉ូលីសក៏បានចូលទៅឆែក តាមរយៈអាស័យដ្ឋាន IP របស់អ្នកបង្ហោះ ហើយបានកោះហៅលោក Ho និងជនរងគ្រោះ មកសាកសួរអំពីហេតុការណ៍ក្នុង វីដេអូ ក្រោយមកទើបដឹងថា នេះគ្រាន់តែឈុតមួយក្នុងរឿង ដែលនឹងចាប់ដាក់បញ្ចាំងក្នុងពេលឆាប់ៗ។
បញ្ជាក់ តាមរយៈប្រភពព័ត៌មាន គេមិនបានប្រាប់ពីទោស ឬក៏ត្រូវពិន័យអ្វីនោះទេ គ្រាន់តែបញ្ចាក់ថា វីឌេអូនេះជាឈុតមួយក្នុងរឿង របស់ហុងកុងតែប៉ុណ្ណោះ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? តើយើងគួរយករឿងបែបនេះមកលេងសើចដែរ ឬ ទេ? សូមទស្សនាវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា៖