នាយកប្រតិបត្តិ Instagram ជឿជាក់ថាវានឹងដូច Facebook
លោក Kevin Systrom ដែលជា នាយកប្រតិបត្តិរបស់ បណ្ដាញសង្គមរូបភាព Instagram បាននិយាយថា “ដោយភាពប្រាកដប្រជា ប្រើសិនជាវា (Instagram) នៅតែបន្តកើនឡើង ដូចបច្ចុប្បន្ននេះនោះ វានឹងក្លាយជាទៅ បណ្ដាញដ៏ធំមួយ។ ខ្ញុំគិតថា វានឹងក្លាយជា បណ្ដាញសង្គមរូបភាព ដែលធំជាងគេ នៅក្នុងពិភពលោក”។ លោក Kevin Systrom មានអារម្មណ៍ថា បណ្ដាញសង្គមរូបភាព Instagram នឹងក្លាយជាបណ្ដាញ មួយពេញនិយមដូច Facebook។
កាលពីប៉ុន្មានខែមុននេះ បណ្ដាញ Instagram បានកើនឡើងនូវ ចំនួនអ្នកប្រើប្រាស់ ដែលបានធ្វើឲ្យ Facebook បានការសប្បាយ រីករាយយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា បណ្ដាញ Instagram បានចេញមុខកាលពីឆ្នាំ២០១០ ក្រោយមកនៅឆ្នាំ ២០១២ ក្រុមហ៊ុន Facebook ក៏បានទិញយក បណ្ដាញសង្គម រូបភាពមួយនេះ ក្នុងតម្លៃ១ពាន់ លានដុល្លារអាមេរិក៕