បង្គន់ថ្មីត្រូវបាន រចនាឡើង សម្រាប់ផ្តល់ភាព ងាយស្រួលដល់បុរស

7/16/2013 0 Comments A+ a-

អឺរ៉ុប:  អ្នកឌីហ្សាញម៉ូតបង្គន់ សម្រាប់បុរសគឺ លោក Kaspars Juursons មកពីប្រទេស Latvia ក្នុងតំបន់អឺរ៉ុប បានព្យាយាម រចនាម៉ូតបង្គន់បុរស ឡើងវិញនៅក្នុងបណ្តា ប្រទេសមួយចំនួន នៅតំបន់អឺរ៉ុប ដោយធ្វើយ៉ាងណា ជួយសម្រួលក្នុង ការបត់ជើងតូចស្រួច និងចំណេញពេលវេលា និងថវិកាទៀតផង។
សារព័ត៌មានបរទេស មួយបានចុះផ្សាយថា បង្គន់ដែលត្រូវបាន អ្នកឌីហ្សាញម្នាក់នេះ បង្កើតឡើងគឺវាមាន ក្បាលរ៉ូប៊ីណេនៅពីលើ ជាស្រេចដោយបុរសៗ ដែលបត់ជើងតូច ហើយមិនចាំបាច់ ដើរទៅលាងដៃ នៅកន្លែងផ្សេងទេ គឺអាចប្រើក្បាល រ៉ូប៊ីណេបង្ហូរទឹកបានតែម្តង។ បង្គន់មួយឈុតនេះ ត្រូវបានគេនិយាយថា វាមានតម្លៃប្រមាណជា 590ដុល្លារ៕