លេខា​​ស្រី​ដ៏​ ស្រស់ស្អាត ត្រូវ​បណ្ដេញ​ ចេញ​ពី​ការងារ ព្រោះ​រឿង​សាហាយ​ស្មន់

7/16/2013 0 Comments A+ a-

ហ្សាកាតា៖ អាជ្ញាធរឥណ្ឌូណេស៊ី បានប្រកាសបណ្តេញ លេខាស្រី ប្តូរជាលេខាប្រុស ដើម្បីកាត់បន្ថយ បញ្ហាការ មាន សាហាយស្មន់ នៅក្នុងរង្វង់ការងារ ជាពិសេស ជាមួយចៅហ្វាយរបស់ខ្លួន។
យោងតាមសារព័ត៌មាន ហ្សាការតា ប៉ុស្តិ៍ នៅថ្ងៃ អង្គារ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា លោក រ៉ាស់លី ហាបប៊ិប៊ី អភិបាលខេត្ត កូរ៉នថាឡូ ភាគខាងជើងរបស់ឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាស ឲ្យមន្រ្តី ក្រោមឱវាទ បណ្តេញលេខាស្រី គ្រប់តំណែង ផ្លាស់ប្តូរជាលេខាប្រុស ដើម្បីចូលរួមកាត់បន្ថយ បញ្ហាសាហាយស្មន់ នៅក្នុងរង្វង់ការងារ។
លោកអភិបាលខេត្ត បានបន្តទៀតថា ជាញយដង មន្រ្តីរបស់លោក មានចំណូលចិត្ត ធ្វើការជាមួយមនុស្សស្រី ជាពិសេស គឺលេខាស្រី ដែលមន្រ្តីទាំងនោះ តែងតែទិញកាដូ ដូចជា ទឹក កាបូបស្ពាយ ដើម្បីឲ្យទៅលេខា របស់ខ្លួន ខណៈភរិយារបស់ខ្លួនឯផ្ទះ មិនធ្លាប់បានទទូលកាដូ ទាំងនេះ ពីស្វាមីឡើយ ។
លើសពីនេះ លេខាស្រី ដែលជាអ្នកនៅជិតចៅហ្វាយ ប្រុសយូរទៅៗ កាន់តែមានភាពស្និទ្ធស្នាល ហើយឈានដល់ ការមានសាហាយស្មន់ ជាមួយគ្នា ផងដែរ ហើយពេលខ្លះ ក៏មានភរិយាមន្រ្តីធំមួយចំនួន បានទៅរករឿងស្វាមីរបស់ខ្លួន នៅការិយាល័យ ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់ កន្លែងការងារ ថែមទៀតផង ៕