ប្រតិទិនជនជាតិ អេហ្ស៊ីប បុរាណបង្ហាញ ការពិតអំពី ផ្កាយទេវតា

7/16/2013 0 Comments A+ a-

អ្នកតារាសាស្រ្ត មានយោបល់ថា ដំណើរភ្លឺភ្លឹបភ្លែត របស់តារាមួយដួង ដែលត្រូវបានជនជាតិ អេហ្ស៊ីបបុរាណស្កាល់ ថាជា "the Demon ឬទេវតា" ប្រហែលគ្រាន់ជា ការឆ្លុះបញ្ចាំងនៃដំណើរ ប្រែប្រួលរបស់ តារាតែប៉ុណ្ណោះ។
ជនជាតិអាហ្ស៊ីបបុរាណ បានសសេរប្រតិទិន ដែលបានដៅអំពីថ្ងៃសំណាង នឹងថ្ងៃស៊យដោយយោង ទៅតាមតារាសា្រស្រ្ត ទាំងអស់នោះ។ ការទស្សទាយន៏ ទាំងអស់នេះ ត្រូវបានពឹងផ្អឹកទៅលើ ព្រឹត្តិការណ៏នៃតារាសាស្រ្ត និង ទេវកថាវិទ្យាដែលបាន ជះឥទ្ធិពលលើជីវិតរស់នៅ ប្រចាំរបស់មនុស្សលោក។ 
ប្រតិទិនដែលត្រូវបាន គេថែរក្សាទុកបានល្អ បំផុតនោះ គឺប្រតិទិនCairo ដែលជាឯកសារដើម នៅចន្លោះឆ្នាំ ១១៦៣ និង ១២៧១មុនគ.ស ដែលថ្ងៃនីមួយៗត្រូវ បានផ្តោតទៅលើសំណាងល្អ ឬសំណាងអាក្រក់ ព្រមទាំងមានរូបតួអង្គ នៃទេវកថានីមួយៗផងដែរ។
ក្រុមអ្នកតារាសាស្រ្ត នៅឯមហាវិទ្យាល័យ Helsinki ប៉ែកខាងអឺរ៉ុប បានធ្វើការស្រាវជ្រាវ កាលពីលើកមុនថា ថ្ងៃដែលនាំសំណាងខ្លះ អាចកើតឡើងផ្ទួនៗគ្នា ដោយសារតែវាមាន ទំនាក់ទំនងជាមួយ គន្លងចន្ទគតិ៕