តារាម៉ូដែល​កូរ៉េ​ បង្អួត​សម្រស់ ក្នុង​កម្មវិធី Seoul Auto Salon 2013 ជុំទី ២

7/16/2013 0 Comments A+ a-

កូរ៉េ៖ តាមប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្តមួយ បានចុះផ្សាយ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៣ បានប្រាប់ឲ្យដឹងថា នៅក្នុងទីក្រុងសេអ៊ូល មានព្រឹត្តិការណ៍មួយ បានចាប់ផ្តើម គឺកម្មវិធី Seoul Auto Salon 2013 ដែលមានការចូលរួម ពីតារាម៉ូដែលល្បីៗ ឈ្មោះជាច្រើនរូប ដើម្បីបង្ហួតសម្រស់ និងភាពសិចស៊ី នៅក្នុងកម្មវិធីនោះ។
តារាម៉ូដែលចូលរួមបង្ហាញខ្លួន ទាំងនោះសុទ្ធសឹង ជាកំពូលរាជិនីសម្រស់ គឺដើម្បីឲ្យពួក នាងបង្អួតសម្រស់គ្នា ប្រជែងយកតំណែងរាជិនី ក្នុងកម្មវិធី Seoul Auto Salon 2013 ។ តារាម៉ូដែលរួមមាន នាង Lee Eun Hye នាង Park Si Hyun នាង Ju Da Ha នាង Yeon Da Bin នាង Shin Se Ha នាង Seo Jin Ah នាង Lee Yeon Yoon នាង Jo In Young , នាង Lee Mi Jung និង នាង Mina។
ក្នុងកម្មវិធីនេះ មានរាជិនីសម្រស់ វ័យក្មេងជាងគេ គឺ នាង Lee Eun Hye នាង Ju Da Ha និង Park Si Hyun ហើយជាតារាម៉ូដែល ចូលចិត្តសិចស៊ី និងភាពទាន់សម័យ។ ចំណែកនាង Lee Yeon Yoon នាង Jo In Young និងនាង Mina ជាតារាម៉ូដែលថ្មី និងចូលចិត្តលេង ស្ទីលសិចស៊ី ដោយស្លៀកពាក់ បញ្ចេញសុដន់ និងបិទតែមលើ សុដន់របស់ពួកនាង សម្រាប់កម្មវិធី Seoul Auto Salon ក្នុងឆ្នាំនេះ៕