Google ត្រៀម​បិទ​សេវា Latitude ​​នៅ​ថ្ងៃ​ទី ៩ សីហា​

7/11/2013 0 Comments A+ a-

Latitude គឺ​ជា​សេវា​កម្ម​​​ពិសេស​មួយ​របស់​ក្រុមហ៊ុន Google ដែល​អាច​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​ចែក​រំលែក​នូវ​ទីតាំង​ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ​ទៅ​កាន់​មនុស្ស​ដែល​គេ​​ចង់​​ផ្ដល់​ឲ្យ ដូច​ជា​បង​ប្អូន ឬ​មិត្តភ័ក្ដិ​ ជា​ដើម​​​ ។ ​ដោយ​ឡែក​សេវាកម្ម​នេះ​នឹង​ត្រូវ​ក្រុមហ៊ុន​បិទ​ដំណើរការ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៩ ខែ​សីហា​ខាង​មុខ​ហើយ ។

​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​សេវាកម្ម​ Latitude ​នៅ​ក្នុង Google Map សម្រាប់ Android, iPhone, Latitude API,  iGoogle Gadget និង Latitude នៅ​លើ​គេហទំព័រ​ក៏​នឹង​មិន​អាច​ដំណើរការ​បាន​យូរ​ទៀត​ដែរ​ គឺ​ប្រហែល​១ខែ​ទៀត​ប៉ុណ្ណោះ ។
ការ​បិទ​សេវា​កម្ម Latitude របស់​ Google មាន​ន័យ​ថា យើង​នឹង​មិន​ទទួល​​បាន​ការ​​ចែក​ចាយ​ទីតាំង​​ដែល​កំពុង​ស្ថិត​នៅ​ដោយ​ប្រើ​សេវា​កម្ម​នេះ​បាន​យូរ​ទៀត​ទេ ហើយ​ក្រុមហ៊ុន ក៏​មិន​បញ្ចូល​នូវ​សេវាកម្ម​នេះ​នៅ​ក្នុង Google Map កំណែ​ចុង​ក្រោយ​​សម្រាប់ Android ផង​ដែរ ។​ ក្រៅ​ពី​នេះ​សេវាកម្ម Latitude ​សម្រាប់ iPhone ក៏​នឹង​ត្រូវ​លុប​ចេញ​​ពី App Store ដែរ ។
Google នឹង​ធ្វើ​ការ​លុប​ចេញ​នូវ​តារាង​ឈ្មោះ​មិត្ត​ទាំង​អស់ ដែល​មាន​នៅ​​លើ​សេវាកម្ម Latitude ហើយ​យើង​នឹង​មិន​អាច​​មើល ឬ​រៀប​ចំ​​ឈ្មោះ​មិត្ត​បាន​​​ទៀត​ទេ​​ ។ លើស​ពី​នេះ​ ​រាល់​កម្មវិធី​ដែល​មាន​បញ្ចូល​នូវ Latitude API ​នឹង​មិន​មាន​រយៈ​ពេល​វែង​ដើម្បី​ដំណើរការ​រក​ទិន្នន័យ​ដែល​ជា​ទីតាំង​របស់​យើង​ផង​ដែរ ​រួម​បញ្ចូល​ទាំង​​ទិន្នន័យ​ដែល​​ជា​ប្រវត្តិ​ទីតាំង​​​ធ្លាប់​មាន​ពី​ពេល​មុនៗ តាម​រយៈ​សេវាកម្ម​របស់ Google ។
​​​ម្យ៉ាង​វិញ​ទៀត Google នឹង​អាច​លុប​ check in facility ចេញ​​ពី Google Map និង​​រាល់ auto check-ins កាល​ពេល​មុនៗ​ក៏​នឹង​ត្រូវ​ដក​ចេញ​ផង​ដែរ ។ ​តែ​ទោះ​ជា​យ៉ាង​ណា​ យើង​នឹង​អាច​ធ្វើ​ការ check-in និង​ចែក​ចាយ​ (share)​ នូវ​ទីតាំង​ដែល​យើង​កំពុង​ស្ថិត​នៅ​ និង​មើល​ឡើង​វិញ​នូវ​ check-ins កាល​ពី​ពេល​មុនៗ​នៅ​លើ​កម្មវិធី Google+ វិញ ៕
តើ​ប្រិយ​មិត្ត​ធ្លាប់​ប្រើ​សេវាកម្ម Latitude ឬ​ទេ​ ?