នារីខារ៉ាអូខេ នាគទិព្វ ក្រុងប៉ោយប៉ែត ត្រូវបាន គេប្រទះ ឃើញ ដេកស្លាប់ នៅក្បែគំនរ សម្រាម យ៉ាងអាថ៌កំបាំង
បន្ទាយមានជ័យ ៖ នារីខារ៉ាអូខេ នាគទិព្វម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែគំនរសម្រាម មួយកន្លែង យ៉ាងអាថ៌កំបាំង ក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០១៣ ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ សុផានី អាយុ ២៦ ឆ្នាំ ជាអ្នកបម្រើ នៅភោជនី ដ្ឋាន និងខារ៉ាអូខេ នាគទិព្វ ២ ។ ហើយការស្លាប់របស់នាង ពុំមាននរណាដឹងថា ស្លាប់ដោយសារអ្វី ឲ្យប្រាកដនៅ ឡើយទេ ។
បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានឲ្យដឹងថា នារីរងគ្រោះបានបាត់ខ្លួន តាំងពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ ព្រោះមុនពេលបាត់ខ្លួន នាងបានទៅជួលម៉ូតូស្កូបពី របស់មិត្តភ័ក្តិ ឈ្មោះ ភឿក ជិះតែមិនដឹងទៅណាទេ ស្រាប់តែ នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ វេលាម៉ោង៨ មានបុរសចំណាស់ម្នាក់ឈ្មោះ បេង គន្ធា អាយុ ៥៦ ឆ្នាំ បានទៅដាក់ទ្រូ នៅប្រឡាយទឹកមួយ ក្នុងភូមិឃុំកើតហេតុខាងលើ ក៏ប្រទះឃើញសពនារីរងគ្រោះតែម្តង ។
បច្ចុប្បន្នទាំងនគរបាល និងកម្លាំង អ.ហ កំពុងធ្វើការត្រួតពិនិត្យសព និងកន្លែងកើតហេតុ តែពុំទាន់មានព័ត៌មាន ពិស្តា ជុំវិញការស្លាប់ របស់ស្ត្រីរងគ្រោះនៅឡើយទេ ៕
ដោយ ៖ ដើមអម្ពិល