បុរសវ័យក្មេង សម្រេចតណ្ហា ដោយខ្លួនឯង និងគ្រវែងទឹកកាម ទៅកាន់នារីម្នាក់

7/12/2013 0 Comments A+ a-


បុរសម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបុរសនេះ សម្រេចតណ្ហាដោយខ្លួនឯង នៅតាមសាធារណៈ និងជះទឹកកាមរបស់ខ្លួន ទៅកាន់នារីម្នាក់។
តាមសារព័ត៌មានបរទេស បានឲ្យដឹងថា បុរសនេះមានឈ្មោះថា Frank J. Short Jr អាយុ ២២ឆ្នាំ បានចាប់ខ្លួន នៅក្នុង Walmart នៃ New Castle រដ្ឋ Delaware សហរដ្ឋអាមេរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង៣០នាទីល្ងាច ដែលនៅក្នុងនោះ នារីម្នាក់ដែលមានអាយុ ២០ឆ្នាំ បានឈរចុចទូរស័ព្ទដៃ តែស្រាប់តែភ្លាមៗនោះ មានអារម្មណ៍ថា មានរបស់ម្យ៉ាងធ្លាក់លើជើងនាង។ នៅពេលនោះ នាងបានឃើញ បុរសខាងលើនេះ នៅក្បែរនាង ដែលនៅក្នុងចិត្ដនាងគិតថា នេះអាចជាទឹកមាត់ ឬ ការខាកស្ដោះប៉ុណ្ណោះ ប៉ុន្ដែនៅពេលដែលនាងពិនិត្យច្បាស់លាស់នៅលើជើងនាង ដែលស្ថិតនៅខាងក្រោមជង្គង់នោះ គឺជាទឹកកាម។ ភ្លាមៗនោះ នាងព្យាយាមដើរជុំវិញនោះ ដើម្បីដើររកបុគ្គលិក Walmart ស្រាប់តែបុរសនេះដើរតាមពីក្រោយនាងរហូត។ បន្ទាប់ពីនាងបានជួបនឹងបុគ្គលិក នាងបានរៀបរាប់រឿងរ៉ាវទាំងនេះ ហើយបុគ្គលិករបស់ Walmart ក៏យកនាងទៅកាន់បន្ទប់សុវត្ថិភាព និងប្ដឹងប៉ូលីស។
យ៉ាងណាមិញនៅពេលដែលប៉ូលីសសួរទៅកាន់ Short បែរជាបុរសនេះនិយាយ ពីមូលហេតុខុសៗគ្នា និងច្របូកច្របល់។ តែទោះជាយ៉ាងណា ទឹកដែលធ្លាក់លើជើងនាងនោះ ត្រូវបានយកទៅធ្វើការពិនិត្យ និងលទ្ធផល បានបញ្ជាក់ថា នេះពិតជាទឹកកាមពិតប្រាកដមែន។
ដោយសារតែមានភស្ដុតាងច្បាស់លាស់ Short បានសារភាពថា ខ្លួនពិតជាសម្រេចតណ្ហា ដោយខ្លួនឯង និងគ្រវែងទឹកកាមនោះ ទៅកាន់នារីដែលខ្លួនគិត ថាគួរឲ្យទាក់ទាញនោះ។ 
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបុរសនេះ?