យុវតីប្រេស៊ីល ដែលដាក់ដេញ ថ្លៃព្រហ្មចារី លើអ៊ីនធឺណិតថា នាងនៅតែ បរិសុ
យុវតីជនជាតិប្រេស៊ីលដែលបានដាក់ដេញថ្លៃព្រហ្មចារីលើអនឡាញកាលពីឆ្នាំមុនក្នុងតម្លៃ ៧៨ ម៉ឺនដុល្លារបានចេញមុខនិយាយថា នាងត្រូវគេបោកប្រាស់ និងនៅតែបរិសុទ្ធនៅឡើយ។
Catarina Migliorini បាននិយាយថា ផលិតករ Justin Sisely បានបោកបញ្ឆោតនាងឲ្យថតភាពយន្តឯកសារមួយឈ្មោះថា “Virgins Wanted”។
“ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាជនរងគ្រោះ… ខ្ញុំត្រូវលោក Justin Sisely បោកប្រាស់”។ Migliorini និយាយប្រាប់ Huffington Post តាមអ៊ីមែល។ នាងបន្តថា៖ “ខ្ញុំជឿថា គាត់ (លោក Sisely) ព្យាយាមបោកប្រាស់ខ្ញុំ និងមនុស្សដទៃទៀត ក្នុងបំណងឲ្យអ្នកដទៃដឹងថា ការលក់ព្រហ្មចារីពិតជាផ្លាស់ប្តូរជីវិតរបស់ពួកគេឲ្យកាន់តែប្រសើរជាងមុន”។
សេដ្ឋីជនជាតិជប៉ុន អាយុ ៥៣ ម្នាក់ ដែលគេស្គាល់ឈ្មោះថា Natsu បានឈ្នះការដេញថ្លៃព្រហ្មចារី និងបានជួបស្ត្រីវ័យ ២១ ឆ្នាំក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងស៊ីដនី។
ទោះជាយ៉ាងណា ស្រីស្អាតជនជាតិប្រេស៊ីលថា នាង និង Natsu មិនបានរួមភេទជាមួយគ្នាទេ ដោយសារលោក Sisely មិនបានចំណាយលើថ្លៃធ្វើដំណើរដូចការសន្យា ហើយ Natsu មិនមានលក្ខណៈដូចការពិពណ៌នាដែលលោក Sisely ប្រាប់នាង។
Migliorini និយាយថា ដំបូងឡើយគំនិតពីការដេញថ្លៃព្រហ្មចារីគឺ មិនត្រូវប្រាប់ឲ្យនាងដឹងឡើយ។ ប៉ុន្តែនៅពេលដែលនាងយល់ព្រមថតឯកសារ លោក Sisely បានដាក់ដេញថ្លៃព្រហ្មចារីនៅលើអនឡាញរួចទៅហើយ។ ដូច្នេះនាងក៏ព្រមធ្វើតាមដោយលោក Sisely សន្យាថា នឹងផ្ដល់កម្រៃពីការលក់ឯកសារនោះ ២០ % ទៅឲ្យនាង និងទឹកប្រាក់ ៧៨ ម៉ឺនដុល្លារដែលបានពីការដេញថ្លៃផងដែរ។ តែចុងក្រោយ នាងមិនបានអ្វីទាល់តែសោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ផលិតករដែលត្រូវនារីប្រេស៊ីលចោទប្រកាន់បានឆ្លើយតាមអ៊ីមែលប្រាប់ Hufffington Post ថា Migliorini បានបំពានកិច្ចសន្យា។ លោក Sisley គ្រាន់តែបញ្ជាក់ដោយខ្លីថា “យើងមានវីដេអូក្នុងដៃជាភស្តុតាង”។
អីចឹង តើស្រីស្រស់ខាងលើនៅបរិសុទ្ធដូចការអះអាងមែន ឬយ៉ាងណា?
ប្រភព : សប្បាយ