រូប Peypey Ly គាំទ្របក្សសង្គ្រោះជាតិផ្អើល ពេញហ្វេសបុក
កញ្ញា Peypey Ly ជាអ្នកលក់កាហ្វេម្នាក់ និងជាតារាដ៏ល្បីល្បាញប្រចាំបណ្តាញសង្គមយក្សហ្វេសបុក នៅក្នុងប្រទេសកម្ពុជា។ កាលពីប៉ុន្មានខែមុននេះ នាងទទួលបានភាពល្បីល្បាញខ្លាំងមែនទែនដោយសារតែមានការលេចធ្លាយនូវរូបអាក្រាតកាយរបស់នាងក្នុងហ្វេសបុក បន្ទាប់មកនាងក៏បានចេញមុខបកស្រាយលើករណីនោះផងដែរ។ តាំងពីពេលនោះមកនាងហាក់ដូចជាមានភាពស្ងប់ស្ងាត់អស់មួយរយៈ។
ស្រាប់តែពេលថ្មីៗនេះក៏លេចចេញនូវរូបភាពជាច្រើនរបស់ Peypey Ly ទៀតដែលក្នុងរូបនោះបង្ហាញថា នាងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិកម្ពុជាដែលជាគណបក្សប្រឆាំងធំជាងគេ ហើយវាគឺជារឿងដែលស្ទើរតែមិនគួរអោយជឿផងដែរចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលធ្លាប់តែរិះគន់នាង។
ក្រុមនិន្នាការប្រឆាំងមួយចំនួន ធ្លាប់បានធ្វើការចោទប្រកាន់ទៅលើ Peypey Ly ថាជាស្រីជនជាតិយួន ហើយមកលេងហ្វេសបុកនេះដើម្បីបង្វិលការគិតរបស់យុវជនខ្មែរ ហើយនាងក៏ត្រូវបានរងការតិះដៀលពីមជ្ឈដ្ឋានទូទៅផងដែរ។
ផ្ទុយស្រលះពីពេលមុន ពេលនេះនាងត្រូវបានពួកគេស្ងើចសរសើរ និងលើកតម្កើននាងថា នាងជាអ្នកស្នេហាជាតិខ្មែរពិតប្រាកដ ដែលបានគាំទ្របក្សសង្គ្រោះជាតិ។ អ្នកខ្លះទៀតបានលើកឡើងថា ដោយសារតែនាងខ្លាចគេចោទប្រកាន់ថានាងជាជនជាតិយួន មានគំនិតចង់បំផ្លាញខ្មែរ ទើបនាងក្លែងធ្វើជាអ្នកគាំទ្របក្សសង្គ្រោះជាតិដើម្បីកុំអោយគេស្អប់ខ្ពើមខ្លួន។
ចំណែកឯអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនផ្សេងទៀតបាននិយាយថា នេះជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ដែលគេអាចបង្ហាញការស្រលាញ់ និងការគាំទ្រនូវគណបក្សណាមួយដែលខ្លួនពេញចិត្ត។ បើទោះបីជា Peypey Ly ជានារីប្រភេទណាក៏ដោយ ក៏នាងជាពលរដ្ឋខ្មែរម្នាក់ ហើយនាងក៏មានសិទ្ធិសំរេចជោគវាសនាប្រទេសជាតិបានផងដែរ។
រហូតមកទល់ពេលនេះ គេពុំទាន់ឃើញមានការចេញមកបកស្រាយណាមួយរបស់ Peypey Ly ចំពោះរូបថត និងមតិរបស់អ្នកប្រើប្រាស់ នៅក្នុងហ្វេសបុកនេះនៅឡើយទេ ហើយរូបថតទាំងនេះក៏មិនទាន់ត្រូវបានគេអះអាងថាជារូបពិត ឬក៏គ្រាន់តែជាការកាត់តនៅឡើយដែរ៕
Resource From : happycambodia