គ្រឿង​អលង្ការ ធ្វើ​ពី​សក់​មនុស្ស​រចនា ដោយ​អ្នក​ច្នៃ​ម៉ូត​ដ៏ល្បី​ឈ្មោះ

7/17/2013 0 Comments A+ a-

អ្នកស្រី Kerry Howley គឺជាអ្នកច្នៃម៉ូដគ្រឿង អលង្ការមួយរូប ហើយកាលពីពេលថ្មីៗ នេះគាត់បានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ខាងផ្នែកច្នៃម៉ូដ គ្រឿងអលង្ការ និង គ្រឿងតុបតែងពី មហាវិទ្យាល័យ Middlesex ក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស។ ម្យ៉ាងវិញទៀត ការច្នៃម៉ូដគ្រឿង អលង្ការបស់នាង គឺត្រូវបានធ្វើឡើង ដើម្បីឲ្យមាន ទំនាក់ទំនងរវាង អារម្មណ៍របស់មនុស្ស និង គ្រឿងអលង្ការដែល នៅត្រូវបំពាក់លើខ្លួន របស់ពួកគេម្នាក់ៗ។ ដោយសារតែមូលហេតុ អស់ទាំងនេះហើយទើប គាត់បានបង្កើតសមិទ្ធិផល ដ៏អស្ចារ្យមួយដោយ គាត់បានច្នៃម៉ូដ គ្រឿងអលង្ការដ៏ ស្រស់ស្អាតមួយឈុត ធ្វើអំពីស ក់របស់មនុស្ស។ ការត្រូវបានបំពាក់ខ្សែក ដែលត្រូវបាន ច្នៃម៉ូដចេញពី សក់មនុស្សនេះ បានធ្វើឲ្យអ្នកដែល ពាក់នោះមាន អារម្មណ៍រំភើប និងមានទំនាក់ទំនង យ៉ាងពិសេស ជាមួយនឹងគ្រឿងអលង្ការ ដែលត្រូវបានគេ បំពាក់នៅលើ ខ្លួនរបស់នាង។ មិនតែប៉ុណ្ណោះ វានឹងធ្វើឲ្យម្ចាស់របស់វា ទទួលបាន ការចាប់អារម្មណ៏ ពីមនុស្សម្នាទូទៅ យ៉ាងច្រើនកុះករ។