ដាក់​លេខ​មិន​ ចូល​ខ្លាច​ថយ ក្រោយ​ប៉ះ​រថយន្ត​ ផ្សេងបួង​ចង្កូត​ ទម្លាក់​ជ្រោះ​យាយ​ម៉ៅ​

7/13/2013 0 Comments A+ a-

ខេត្ត​ព្រះសីហនុ​៖ រថយន្ត​ស្ទួ​ច របស់​ក្រុមហ៊ុន MSK ដែល​បាន​បើក​ចេញពី​កំ​ព ង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ទៅកាន់​រាជធានី​ភ្នំពេញ បាន​ធ្លាក់​ជ្រោះ​ចំណោត​យាយ​ម៉ៅ ស្ថិតក្នុង​សង្កាត់ លេខ​១ ក្រុងព្រះសីហនុ ។
​ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១៦ ល្ងាច​ថ្ងៃទី​១២ ខែ កក្កដា ឆ្នាំ​២០១៣ ខណៈ ដែល​ឡានស្ទូច​របស់​ប្រទេស​កូរ៉េ​មួយគ្រឿង​នេះ បាន​បើក​ចេញពី កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ទៅកាន់​រាជធានី​ភ្នំពេញ មកដល់​ផ្លូវ ឡើង​ចំណោត​យាយ​ម៉ៅ​ស្ថិតក្នុង​សង្កាត់ លេខ​១  ជា​ពេលដែល​ត្រូវ​សាង​លេខ ស្រាប់តែ​ដាក់​លេខ​មិន​ចូល ហើយក៏​រអិល​ធ្លាក់ចុះ​ចំណោត​វិញ ពេលនោះ​តៃកុង​ឡាន ក៏​បួង​ចង្កូត​មក​ខាងឆ្វេង ទម្លាក់​ជ្រោះ ព្រោះ​នៅ​ខាងក្រោយ​មាន​ឡាន​ជាច្រើន​ទៀត​កំពង់តែ​ឡើង​ចំណោត​សំដៅ​ទៅកាន់​រាជធានី និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​កុំអោយ​បង្ក​គ្រោះថ្នាក់​ដល់​រថយន្ត និង​ទោច​ក្រ​យាន្ត​យន្ត​ដទៃទៀត ដែល​ធ្វើដំណើរ​តាម​ក្រោយ ។​
ភ្លាមៗ​គេ​នៅ មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​នៅឡើយ​ទេ ព្រោះ​នៅពេល​មាន​គ្រោះថ្នាក់​អ្នកបើកបរ​រត់គេចខ្លួន​បាត់ បន្សល់ទុក​រថយន្ត​នៅក្នុង​ជ្រោះ​ជំរៅ​ប្រ​ហែ​ល​​ជាង ៤​ម៉ែត្រ នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ ។ ម្យ៉ាងទៀត​រថយន្តស្ទូច​កូរ៉េ​ទាំងអស់នេះ ត្រូវបាន​ក្រុមហ៊ុន​ជួល​តៃកុង​បើក​យកទៅ​កាន់​រាជធានី​ភ្នំពេញ ៕
ប្រភពពី  ann