ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​សម្លាប់

7/13/2013 0 Comments A+ a-

ខេត្តបាត់ដំបង៖  ស្ត្រី​មេម៉ាយ​កូន២ម្នាក់ ដែល​ត្រៀមខ្លួន​ចូល​រោងការ​ជាថ្មី ក្នុង​សប្ដាហ៍​ក្រោយ នេះ ត្រូវ​ជន​មិន​ស្គាល់មុខ​សម្លាប់​នៅក្នុង​ផ្ទះ ហើយ​ឪពុក​របស់​នាង ប្រទះឃើញ​សាកសព ដែល​ជោគជាំ​ដោយ​ឈាម នៅ​ល្ងាច​ថ្ងៃទី១១កក្កដា ២០១៣  ដែល​ស្ថិត​ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល។
អធិការរង​ស្រុក​រតនមណ្ឌល​ លោក​រស់ លឹម​សឺ​ន​បាន​ប្រាប់ថា ស្ត្រី​រងគ្រោះ​ឈ្មោះ​លឹម រ៉ា​ន់ អាយុ៣៨ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន២ ដែលមាន​លំនៅឋាន​ក្នុងភូមិ ឃុំ​ខាងលើ និង​ត្រៀមខ្លួន​ចូល​រោងការ​ជាថ្មី ក្នុង​ស​ប្ដា​ហ៏​ក្រោយ​ជាមួយ​គួរ​ដណ្ដឹង​ជា​បុរស​ពោះម៉ាយ​ឈ្មោះ​ប៊ុន ហួយ អាយុ៤៧ឆ្នាំ នៅ​ភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតនមណ្ឌល នេះ។
លោក​ថា គេ​នូវ​មិនទាន់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទេ។ ស្ត្រី​រងគ្រោះ​មាន​ស្នាម​ច្របាច់ក និង​ស្នាម​វាយ​លើ​ផ្ទៃមុខ​ធ្ងន់ធ្ងរ។
លោក​អធិការរងបញ្ជាក់ថា ឪពុក​ស្ត្រី​រងគ្រោះ​ឈ្មោះ​លឹម ឆេង វ័យ៦០ឆ្នាំ បាន​ប្រទះឃើញ​កូនស្រី​ដេកស្លាប់​ក្នុង​ថ្លុកឈាម​លើ​គ្រែ​ក្នុងផ្ទះ​ទាំង​អាក្រាតកាយ ទើប​មានការ​ភ្ញាក់ផ្អើល​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​តែម្ដង ប៉ុន្តែ​គេ​មិនទាន់​អា​ចស​ន្និ​ដ្ធា​ន​ថា ស្ត្រី​រងគ្រោះ​ត្រូវ​ជនដៃដល់​សម្លាប់​តាំងពី​ពេលណា​នោះទេ។
ជាមួយគ្នានេះ​ឪពុក​ស្ត្រី​រងគ្រោះ​លោក​លឹម ឆេង ត្រូវបាន​សមត្ថកិច្ច​ស្រង់​សំដី​ថា គាត់​បាន​ជិះ​ម៉ូតូ​ទៅ​មើល​កូនស្រី​នៅផ្ទះ ក្រោយពី​លោក​និង​គួដណ្ដឹង​របស់​នាង​ទូរស័ព្ទ​មិ ន​ចូល តាំងពីព្រឹក​រហូតដល់​ល្ងាច លុះ​ពេល​គាត់​បើកទ្វា​ចូល ​ស្រាប់តែ​ឃើញ​កូនស្រី​ដេកស្លាប់​លើ​គ្រែ​ទាំង​អាក្រាតកាយ​ក្នុង​ថ្លុកឈាម និង​មាន​កម្រាលល​ពួក និង​សម្ភារៈផ្សេងៗធ្លាក់រ​បាត់​រប៉ាយ​ពេញ​ក្នុងផ្ទះ។
​លោក​ប៊ុន ហួយ ជា​គួ​ដណ្ដឹង​ក៏បាន​បញ្ជាក់ដែរថា គួដណ្ដឹង​របស់លោក​បាន​ទូរស័ព្ទ​មក​លោក​នៅ​ម៉ោង​ប្រហែល៦ព្រឹក​ថ្ងៃកើតហេតុ​នោះ សួរនាំ​ពី​រឿង​រក​កម្មករ​ទៅ​ដាំ​ដំណាំ។ ក្រោយមក​នៅ​ម៉ោង៨ព្រឹក​ថ្ងៃ​ដដែល លោក​បាន​ទូរស័ព្ទ​ទៅ​គួរដណ្ដឹង​វិញ បែរជា​ទំនាក់ទំនង​លែង​បាន​រហូត ។ លោក​ប្រាប់​ឲ្យ​ប្អូនស្រី​របស់​គួ​ដណ្ដឹង និង​ឪពុក​ជួយ​ទំនាក់ទំនង​ក៏​មិនអាច​ទាក់ទង​បានដែរ លុះ​នៅ​ល្ងាច​បន្តិច​ មានការ​សង្ស័យ​ឪពុក​នាង​ជិះ​ម៉ូតូ​ទៅ​មើល​ដល់ផ្ទះ ស្រាប់តែ​ឃើញ​គួដណ្ដឹង​របស់លោក​ត្រូវគេ​សម្លាប់​បាត់ទៅហើយ។
ជុំវិញ​ករណីនេះ​អ្នកភូមិ​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​បាន​លែង​លះ​ប្ដី​ដើម​រួចស្រេច​ហើយ  ប៉ុន្តែ​ក្រោយមក​គេ​សង្កេតឃើញ​មាន​បុរស​ជាច្រើន តែងមាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​មេម៉ាយ​រូបនេះ រហូត​ចុង​ក្រោយនេះ​ក៏មាន​បុរស​ពោះម៉ាយ​ម្នាក់​ចូល​ស្ដីដណ្ដឹង និង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅហើយ ក៏មាន​រឿងនេះ​កើតឡើង​តែម្ដង។
គេ​សង្ស័យ​ការស្លាប់​របស់​ស្ត្រី​មេម៉ាយ​រូបនេះ មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ស្នេហា​ត្រីកោណ ដែល​មិន​ដាច់ស្រេច។
ទោះជា​យ៉ាងណា ​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​រកឃើញ​ពូថៅ១នៅលើ​គ្រែ កាំបិត​ចុង​ស្រូ​ច១ នៅក្រោម​គ្រែ តែ​គេ​មិនទាន់​ហ៊ាន​អះអាងថា  វត្ថុតាង​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​ដែរ​ឬ​យ៉ាងណា​នោះទេ។
លោក​រស់ លឹម​សឺ​ន អធិការរង​ស្រុក​រតនមណ្ឌល​បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជនសង្ស័យ​កម្លាំង​ជំនាញ​មិនទាន់​កំណត់​ឲ្យ​បាន ច្បាស់លាស់​ទេ តែ​កំពុង​សួរនាំ​សាក្សី និង​ធ្វើការ​ស្រាវជ្រាវ​អំពី​ប្រវត្តិខ្លះៗរបស់​ស្ត្រី​រងគ្រោះ ដែល​ជាប់ជំពាក់​ក្នុង​រឿង​ស្នេហា ដូច​ការលើកឡើង​រប​ស់​អ្នកភូមិ។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​តម្រុយ​មួយ ដើម្បី​បើក​ការស៊ើបអង្កេត​តែប៉ុណ្ណោះ៕
ប្រភពពី ann