បើកម៉ូតូជែង គ្នាគេចមិនទាន់ ចូលក្រោមរថយន្ត
ក្រុងព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរបង្ករឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ជិះម៉ូតូជែងគ្នាបណ្តាលអោយបុកគ្នាយ៉ាងពេញទំហឹងខ្ទាត ចូលក្រោមរថយន្ត ដែល ចតនៅស្ងៀមបណ្ដាលឲ្យម៉ូតូអ្នកទាំង២រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមាននណាម្នាក់រងរបួសធំដុំ អ្វីទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១៧ និង១៥នាទី រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ មុខសាលារៀនបឋមសិក្សាផ្សារលើស្ថិតក្នុងភូមិ២ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។
សាក្សីបាននិយាយថា មុនពេលកើតហេតុស្របពេលកូនសិស្សតូចៗកំពុងចេញពីសាលារៀន អ្នកបើកម៉ូតូទាំង២គ្រឿងខាងលើ បានបើកយ៉ាងលឿន ស្របទិសគ្នាពីលិចទៅកើតសំដៅទៅផ្សារលើ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែវាក់ នឹងរថយន្តឡិចស៊ីសមួយគ្រឿងដែលចតនៅស្ងៀមពីខាងមុខ បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងដួលខ្ទាតចូលក្រោមរថយន្តតែម្ដង ។
នគរបាលមូកដ្ឋានបានឲ្យដឹងថា ម៉ូតូបង្កហេតុទាំងពីរ ទី១ម៉ាកហុងដាC125សេរីឆ្នាំ២០០៥ពាក់ស្លាកលេខក្រុងព្រះសីហនុ ១B១២៩១ បើកបរដោយឈ្មោះ សួរ សុខហេង ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ មុខរបរកម្មករសំណង់រងរបួសស្រាល។ ម៉ូតូទី២ ម៉ាកហុងដា C125 សេរីឆ្នាំ២០១០ ពាក់ស្លាកលេខព្រះសីហនុ ១C ៧៧៩៩ បើកបរដោយឈ្មោះចាន់ សុខឡេង ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅក្នុងក្រុមទី៥ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុរងរបួសស្រាល។ ម៉ូតូអ្នកទាំងពីររងការខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខកៀបជាប់ក្រោមគូទរថយន្តឡិចស៊ីស។
រថយន្តរងគ្រោះម៉ាកលិចស៊ីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ ២D៦៥៧១ ជាកម្មសិទ្ធិ របស់ឈ្មោះ ឈាង សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងក្រុមទី៦ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ រថយន្តរងការខូចខាតគូទបន្តិចបន្តូច ។ បច្ចុប្បន្នជនបង្កដែលជាអ្នកបើកបរម៉ូតូទាំងពីរនាក់សុខចិត្តរូមគ្នាចេញលុយសងថ្លៃខូចខាត ទៅឲ្យម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿង ។
នគរបាលបានបញ្ជាក់ថា បើនិយាយពីរច្បាប់ចរាចរណ៍ ទាំងម្ចាស់រថយន្ត និងអ្នកបើកបរម៉ូតូទាំងពីរគ្រឿង គ្នាននណាម្នាក់ត្រឹមត្រូវនោះទេ គឺសុទ្ធតែខុសទាំងអស់ ដោយអ្នកបើកបរម៉ូតូលឿនហួសការកំណត់នៅទីប្រជុំជន និងម្ចាស់រថយន្តចតរថយន្តរំលោភបំពានលើចំណីផ្លូវ ៕

ប្រភពពី ann