វីហ្គោបើកលឿន ដូចហោះឡើង លើសួនកុមារ ពោធិ៍ចិនតុង បុករះ ជ្រុលទៅបុកផ្ទះ លក់ភេជ្ជះទៅមុខលេងរួច
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តវីហ្គោ ១គ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះឡើងលើសួនកុមារពោធិ៍ចិនតុង ហើយបុករះរបងសួនច្បារ និងបន្តបុកស្លាកសញ្ញាគណបក្សប្រជជនកម្ពុជា មួយផ្ទាំ ងហើយបន្ថែមល្បឿនជ្រុលបុកផ្ទះប្រជាពលរដ្ឋលក់ភេជ្ជះជាប់ និងទ្វារទៅមុខលេងរួច។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣ និង៣៥នាទី យប់ថ្ងៃទី១២ កក្កដា ២០១៣ ស្ថិតក្នុងភូមិ តាងួន សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្ត វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2J-6226 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី ខណៈមកដល់ចំណុចមុខផ្សារ ជេនជូរីផ្លាហ្សា រថយន្តបានរេចង្កូត ឡើងលើសួនកុមារពោធិ៍ចិនតុង ជ្រុលទៅបុកស្លាកគណបក្សប្រជាជនកម្ពុជា ១ផ្ទាំង និងរបងសួនច្បារ ហើយរថយន្តបានបន្ថែមល្បឿនជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋលក់ ភេសជ្ជៈយីហោ ស៊ឹម សារ៉េត បណ្តាលឲ្យរថយន្តគាបជាប់ទ្វារផ្ទះ ទៅមុខលែងរួចតែម្តង ។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្តបានបើកទ្វារត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

ប្រភពពី ann